ព្រះត្រៃបិដក ភាគ ៧០

 [១៤៨​] ក្នុង​សតិ​ប្ប​ដ្ឋាន​ទាំង ៤ តើ​ឥន្ទ្រិយ ៥ ដោយអំណាច​នៃ​សតិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ដោយ​អាការ ២០ ដូចម្ដេច​ខ្លះ។ ក្នុង​កាយេ​កាយានុបស្សនា​សតិ​ប្ប​ដ្ឋាន សតិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​មានការ​ប្រុងប្រយ័ត្ន​ជា​អធិបតី ១ ដោយអំណាច​នៃ​សតិ​ន្ទ្រិយ សមា​ធិន្ទ្រិយ​ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​មិន​រាយមាយ ១ បញ្ញិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ឃើញ ១ សទ្ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ជឿស៊ប់ ១ វីរិយិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​ផ្គង​ឡើង ១ ក្នុង​វេទនា​សុ​វេទ​នា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន។បេ។ ក្នុង​ចិ​ត្តេ​ចិ​ត្តា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន ក្នុង​ធម្មេ​សុ​ធម្មា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន​ សតិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​មានការ​ប្រុងប្រយ័ត្ន​ជា​អធិបតី ១ ដោយ​អំ​ណាច​សតិ​ន្ទ្រិយ សមា​ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​មិន​រាយមាយ ១ បញ្ញិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ឃើញ ១ សទ្ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​ជឿស៊ប់ ១ វីរិយិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ផ្គង​ឡើង ១ ក្នុង​សតិ​ប្ប​ដ្ឋាន ៤ ឥន្ទ្រិយ ៥ ដោយអំណាច​នៃ​សតិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អាការ ២០​ នេះឯង។
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 637363058198897000
ទៅកាន់ទំព័រ៖