ព្រះត្រៃបិដក ភាគ ៧០
ថា ធម្មជាតណាជាបឋវីកសិណ សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតនោះគឺបឋវីកសិណ ឈ្មោះថាពិចារណាឃើញបឋវីកសិណ និងខ្លួន ថាមិនមែនពីរ គឺតែមួយ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មានមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា ;និងវត្ថុណា នេះឈ្មោះថាអត្តានុទិដ្ឋិ ជារូបវត្ថុកៈទី ១ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ បុរសបុគ្គលប្រកបដោយអត្តានុទិដ្ឋិ មានគតិ ២ យ៉ាង។បេ។ នេះឈ្មោះថាសំយោជនៈ មិនមែនទិដ្ឋិ បុគ្គលក្នុងលោកនេះ ពិចារណាឃើញអាបោកសិណ តេជោកសិណ វាយោកសិណ នីលកសិណ បីតកសិណ លោហិតកសិណ ឱទាតកសិណ ថាជាខ្លួន ថាធម្មជាតណាជាឱទាតកសិណ សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតនោះគឺឱទាតកសិណ ឈ្មោះថា ពិចារណាឃើញឱទាតកសិណ និងខ្លួន ថាមិនមែនពីរ ប្រៀបដូចប្រទីបប្រេងដែលឆេះឡើង មានអណ្ដាតភ្លើងណា សភាពនោះក៏គឺរស្មី សភាពណាជារស្មី ធម្មជាតិនោះគឺអណ្ដាតភ្លើង ឈ្មោះថាពិចារណាឃើញអណ្ដាតភ្លើង និងរស្មី ថាមិនមែនពីរ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ។បេ។
ID: 637362093790103200
ទៅកាន់ទំព័រ៖