ព្រះត្រៃបិដក ភាគ ៧០
[១៥១] ក្នុងអង្គនៃសោតាបត្តិមគ្គទាំង ៤ តើចរិយា (ការប្រព្រឹត្ត) នៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការប៉ុន្មាន ក្នុងសម្មប្បធានទាំង ; ៤។បេ។ ក្នុងសតិប្បដ្ឋានទាំង ៤។បេ។ ក្នុងឈានទាំង ៤។ បេ។ ក្នុងអរិយសច្ចទាំង ៤ តើចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការប៉ុន្មាន។ ក្នុងអង្គនៃសោតាបត្តិមគ្គទាំង ៤ ចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការ ២០ ក្នុងសម្មប្បធានទាំង ៤។បេ។ ក្នុងសតិប្បដ្ឋានទាំង ៤ ក្នុងឈានទាំង ៤ ក្នុងអរិយសច្ចទាំង ៤ ចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃបញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការ ២០។
[១៥២] ក្នុងអង្គនៃសោតាបត្តិមគ្គ ៤ តើចរិយានៃឥន្ទ្រិយទាំង ៥ ដោយអំណាចនៃសទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញដោយអាការ ២០ ដូចម្ដេចខ្លះ។
ID: 637363059617828426
ទៅកាន់ទំព័រ៖