ព្រះត្រៃបិដក ភាគ ៧០

 [១៥៣​] ក្នុង​សម្ម​ប្ប​ធាន​ទាំង ៤ តើ​ចរិយា​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​នៃ​វីរិយិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អាការ ២០​ ដូចម្ដេច​ខ្លះ។ ក្នុង​សម្ម​ប្ប​ធាន ដើម្បី​ញ៉ាំង ពួក​អកុសលធម៌​ដ៏​លាមក ដែល​មិនទាន់​កើត​ មិន​ឲ្យ​កើតឡើង ចរិយា​នៃ​វីរិយិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​មានការ​ផ្គង​ឡើងជា​អធិបតី​ ១ ដោយអំណាច​នៃ​វីរិយិ​ន្ទ្រិយ ចរិយា​នៃ​សតិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន ១។បេ។ ចរិយា​នៃ​សទ្ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ជឿស៊ប់​ ១ ក្នុង​សម្ម​ប្ប​ធាន ដើម្បី​លះបង់​នូវ​ពួក​អកុសលធម៌​ដ៏​លាមក ដែល​កើតឡើង​ហើយ។បេ។ ក្នុង​សម្ម​ប្ប​ធាន ដើម្បី​ញ៉ាំង​ពួក​កុសលធម៌ ដែល​មិនទាន់​កើត ឲ្យ​កើតឡើង។បេ។ ក្នុង​សម្ម​ប្ប​ធាន ដើម្បី​តាំងនៅ មិន​ឲ្យ​វិនាស ចម្រើន​ក្រៃលែង ធំ​ទូលាយ ចម្រើន​ពេញ​បរិបូណ៌​ នៃ​កុសលធម៌​ទាំងឡាយ ដែល​កើតឡើង​ហើយ ចរិយា​នៃ​វីរិយិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ មានការ​ផ្គង​ឡើងជា​អធិបតី ១ ដោយអំណាច​នៃ​វីរិយិ​ន្ទ្រិយ ចរិយា​នៃ​សតិ​ន្ទ្រិយ។បេ។ ចរិយា​នៃ​សទ្ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ជឿស៊ប់ ១ ក្នុង​សម្ម​ប្ប​ធាន​ទាំង ៤ ចរិយា​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​នៃ​វីរិយិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ដោយ​អាការ ២០ នេះឯង។
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 637363060659523922
ទៅកាន់ទំព័រ៖