ព្រះត្រៃបិដក ភាគ ៧០

 [១៥៤​] ក្នុង​សតិ​ប្ប​ដ្ឋាន ៤ តើ​ចរិយា​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​នៃ​សតិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អាការ ២០​ ដូចម្ដេច​ខ្លះ។ ក្នុង​កាយេ​កាយានុបស្សនា​សតិ​ប្ប​ដ្ឋាន ចរិយា​នៃ​សតិ​ន្ទ្រិយ​ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​មានការ​ប្រុងប្រយ័ត្ន​ជា​អធិបតី ១ ដោយអំណាច​នៃ​សតិ​ន្ទ្រិយ ចរិយា​នៃ​សមា​ធិន្ទ្រិយ​ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា មិន​រាយមាយ ១ ចរិយា​នៃ​បញ្ញិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​ឃើញ ១ ចរិយា​នៃ​សទ្ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ជឿស៊ប់ ១ ចរិយា​នៃ​វីរិយិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ផ្គង​ឡើង ១ ក្នុង​វេទនា​សុ​វេទ​នា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន។បេ។ ក្នុង​ចិ​ត្តេ​ចិ​ត្តា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន។បេ។ ក្នុង​ធម្មេ​សុ​ធម្មា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន ចរិយា​នៃ​សតិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​មានការ​ប្រុងប្រយ័ត្ន​ជា​អធិបតី ១ ដោយអំណាច​នៃ​សតិ​ន្ទ្រិយ។បេ។ ចរិយា​នៃ​វីរិយិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា ផ្គង​ឡើង ១ ក្នុង​សតិ​ប្ប​ដ្ឋាន​ទាំង ៤ ចរិយា​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​នៃ​សតិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អាការ ២០ នេះឯង។
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 637363061111300177
ទៅកាន់ទំព័រ៖