ព្រះត្រៃបិដក ភាគ ៧០

 [១៥៥​] ក្នុង​ឈាន​ទាំង ៤ តើ​ចរិយា​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​នៃ​សមា​ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អាការ ២០​ ដូចម្ដេច​ខ្លះ។ ក្នុង​បឋមជ្ឈាន ចរិយា​នៃ​សមា​ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​មានការ​មិន​រាយមាយ​ជា​អធិបតី ១ ដោយអំណាច​នៃ​សមា​ធិន្ទ្រិយ ចរិយា​នៃ​បញ្ញិ​ន្ទ្រិយ​ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ឃើញ ១ ចរិយា​នៃ​សទ្ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​ជឿស៊ប់ ១ ចរិយា​នៃ​វីរិយិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ផ្គង​ឡើង ១ ចរិយា​នៃ​សតិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន ១ ក្នុង​ទុតិយជ្ឈាន។បេ។ ក្នុង​តតិយជ្ឈាន។បេ។ ក្នុង​ចតុត្ថជ្ឈាន ចរិយា​នៃ​សមា​ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​មានការ​មិន​រាយមាយ​ជា​អធិបតី ១ ដោយអំណាច​នៃ​សមា​ធិន្ទ្រិយ។បេ។ ចរិយា​នៃ​សតិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន ១ ក្នុង​ឈាន​ទាំង ៤ ចរិយា​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​នៃ​សមា​ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អាការ ២០ នេះឯង។
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 637363061579328622
ទៅកាន់ទំព័រ៖