ព្រះត្រៃបិដក ភាគ ៧០

 [១៥៦​] ក្នុង​អរិយសច្ច ៤ តើ​ចរិយា​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​នៃ​បញ្ញិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អាការ ២០​ ដូចម្ដេច​ខ្លះ។ ក្នុង​ទុក្ខអរិយសច្ច ចរិយា​នៃ​បញ្ញិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​មានការ​ឃើញ​ជា​អធិបតី ១ ដោយអំណាច​នៃ​បញ្ញិ​ន្ទ្រិយ ចរិយា​នៃ​សទ្ធិន្ទ្រិយ​ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ជឿស៊ប់ ១ ចរិយា​នៃ​វីរិយិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​ផ្គង​ឡើង ១ ចរិយា​នៃ​សតិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន ១ ចរិយា​នៃ​សមា​ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​មិន​រាយមាយ ១ ក្នុង​ទុក្ខសមុទយ​អរិយសច្ច។បេ។ ក្នុង​ទុក្ខនិរោធ​អរិយសច្ច ក្នុង​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ចរិយា​នៃ​បញ្ញិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​មានការ​ឃើញ​ជា​អធិបតី ១ ដោយអំណាច​នៃ​បញ្ញិ​ន្ទ្រិយ ចរិយា​នៃ​សទ្ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ជឿស៊ប់ ១ ចរិយា​នៃ​វីរិយិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ផ្គង​ឡើង ១ ចរិយា​នៃ​សតិ​ន្ទ្រិយ​ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន ១ ចរិយា​នៃ​សមា​ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​មិន​រាយមាយ ១ ក្នុង​អរិយសច្ច​ទាំង ៤ ចរិយា​នៃ​ឥន្ទ្រិយ​ទាំង ៥ ដោយអំណាច​នៃ​បញ្ញិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អាការ ២០ នេះឯង។
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 637363062055795653
ទៅកាន់ទំព័រ៖