ព្រះត្រៃបិដក ភាគ ៧០

 [១៥៧​] ការប្រព្រឹត្ត​ក្ដី ការ​នៅ​ក្ដី​ ឈ្មោះថា​ការ​ត្រាស់​ដឹង​តាម ឈ្មោះថា​ការ​ចាក់ធ្លុះ ពួក​វិញ្ញូ​ជន ជាស​ព្រហ្មចារី​ គប្បី​កំណត់​នូវ​បុគ្គល កាល​ប្រព្រឹត្ត​យ៉ាងណា កាល​នៅ​យ៉ាងណា ក្នុង​ឋាន​ទាំងឡាយ ដ៏​ជ្រាលជ្រៅ​ថា​ លោក​មាន​អាយុ​នេះ ពិតជា​សម្រេច​ហើយ ឬនឹង​សម្រេច។
 ពាក្យ​ថា ការប្រព្រឹត្ត បាន​ដល់​ការប្រព្រឹត្ត គឺ​ចរិយា ៨ គឺ​ឥរិយាបថ​ចរិយា​ ១ អាយតន​ចរិយា ១ សតិ​ចរិយា ១ សមាធិ​ចរិយា ១ ញាណ​ចរិយា ១ មគ្គ​ចរិយា ១ បត្តិ​ចរិយា ១ លោកត្ថចរិយា ១។
 ចរិយា ក្នុង​ឥរិយាបថ​ទាំង ៤ ឈ្មោះថា​ឥរិយាបថ​ចរិយា។
 ចរិយា ក្នុង​អាយតនៈ​ខាងក្នុង និង​ខាងក្រៅ ៦ ឈ្មោះថា​អាយតន​ចរិយា។ ចរិយា ក្នុង​សតិ​ប្ប​ដ្ឋាន​ទាំង ៤ ឈ្មោះថា​សតិ​ចរិយា។ ចរិយា ក្នុង​ឈាន​ទាំង ៤ ឈ្មោះថា​សមាធិ​ចរិយា។ ចរិយា ក្នុង​អរិយសច្ច​ទាំង ៤ ឈ្មោះថា​ញាណ​ចរិយា។ ចរិយា​ ក្នុង​អរិយមគ្គ​ទាំង ៤ ឈ្មោះថា​មគ្គ​ចរិយា។ ចរិយា​ក្នុង​សាមញ្ញ​ផល​ទាំង ៤ ឈ្មោះថា​បត្តិ​ចរិយា។
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 637363062615554571
ទៅកាន់ទំព័រ៖