ព្រះត្រៃបិដក ភាគ ៧០

ចរិយា​ ក្នុង​ព្រះ​តថាគត ជា​អរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយ ក្នុង​ព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ ដោយ​ចំណែក​ខ្លះ​ ក្នុង​សាវ័ក​ទាំងឡាយ ដោយ​ចំណែក​ខ្លះ ឈ្មោះថា​លោកត្ថចរិយា។ ឥរិយាបថ​ចរិយា របស់​បុគ្គល​ទាំងឡាយ​ដែល​បរិបូណ៌​ដោយ​ឥរិយាបថ​ ស្រគត់ស្រគំ អាយតន​ចរិយា របស់​បុគ្គល​ទាំងឡាយ​ដែល​មាន​ទ្វារ​គ្រប់គ្រង​ហើយ ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ សតិ​ចរិយា របស់​បុគ្គល​ទាំងឡាយ​ដែល​នៅ​ដោយ​សេចក្ដី​មិន​ប្រមាទ សមាធិ​ចរិយា របស់​បុគ្គល​ទាំងឡាយ​ដែល​ប្រកប​រឿយ​ ៗ នូវ​អធិចិត្ត ញាណ​ចរិយា​របស់​បុគ្គល​ទាំងឡាយ​ដែល​បរិបូណ៌​ដោយ​ប្រាជ្ញា មគ្គ​ចរិយា របស់​បុគ្គល​ទាំងឡាយ​ដែល​ប្រតិបត្តិ​ដោយ​ប្រពៃ​ បត្តិ​ចរិយា របស់​បុគ្គល​ទាំងឡាយ​ដែល​មានផល​សម្រេច​ហើយ លោកត្ថចរិយា​របស់​ព្រះ​តថាគត​ ជា​អរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយ របស់​ព្រះ​បច្ចេក​សម្ពុទ្ធ​ទាំងឡាយ ដោយ​ចំណែក​ខ្លះ របស់​សាវ័ក​ទាំងឡាយ​ ដោយ​ចំណែក​ខ្លះ នេះ​ឈ្មោះថា​ចរិយា ៨។
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 637363063050297489
ទៅកាន់ទំព័រ៖