ព្រះត្រៃបិដក ភាគ ៧០

 ចរិយា ៨ ដទៃទៀត គឺ​បុគ្គល​កាល​ចុះចិត្តស៊ប់​ ឈ្មោះថា​ប្រព្រឹត្ត​ដោយ​សទ្ធា ១ កាល​ផ្គង​ឡើង ឈ្មោះថា​ប្រព្រឹត្ត​ដោយ​វីរិយៈ ១ កាល​ប្រុងប្រយ័ត្ន ឈ្មោះថា​ប្រព្រឹត្ត​ដោយ សតិ ១ កាល​ធ្វើ​មិន​ឲ្យ​រាយមាយ​ ឈ្មោះថា​ប្រព្រឹត្ត​ដោយ​សមាធិ ១ កាល​ដឹង​ច្បាស់ ឈ្មោះថា​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា ១ កាល​ដឹង​ផ្សេង​ ៗ ឈ្មោះថា​ប្រព្រឹត្ត​ដោយ​វិញ្ញាណ ១ បុគ្គល​ប្រតិបត្តិ​យ៉ាងនេះ រមែង​បាន​នូវ​គុណវិសេស​ ហេតុ​នោះ ឈ្មោះថា​ប្រព្រឹត្ត​ដោយ​វិសេស​ចរិយា ១ កុសលធម៌​ទាំងឡាយ របស់​បុគ្គល​ដែល​ប្រតិបត្តិ​យ៉ាងនេះ​ រមែង​ប្រព្រឹត្ត​ក្លៀវក្លា ហេតុ​នោះ ឈ្មោះថា​ប្រព្រឹត្ត​ដោយ​អាយតន​ចរិយា ១ នេះ​ឈ្មោះថា​ចរិយា​ ៨។
 ចរិយា ៨ ដទៃទៀត គឺ​ទស្សន​ចរិយា របស់​សម្មាទិដ្ឋិ ១ អភិ​រោបន​ចរិយា របស់​សម្មាសង្កប្បៈ ១ បរិ​គ្គ​ហចរិយា របស់​សម្មាវាចា ១ សមុដ្ឋាន​ចរិយា របស់​សម្មា​កម្មន្តៈ​ ១ វោទាន​ចរិយា​របស់​សម្មាអាជីវៈ ១ បគ្គ​ហចរិយា របស់​សម្មា​វាយាមៈ ១ ឧបដ្ឋាន​ចរិយា របស់​សម្មាសតិ​ ១ អវិក្ខេប​ចរិយា របស់​សម្មាសមាធិ ១ នេះ​ឈ្មោះថា​ចរិយា ៨។
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 637363063568644915
ទៅកាន់ទំព័រ៖