ព្រះត្រៃបិដក ភាគ ៧០
ឈ្មោះថាពិចារណាឃើញឱទាតកសិណ និងខ្លួន ថាមិនមែនពីរ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មានមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជារូបវត្ថុកៈទី ១ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះឈ្មោះថាសំយោជនៈ មិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញរូប ថាជាខ្លួន យ៉ាងនេះឯង។
[២១] បុគ្គលពិចារណាឃើញខ្លួន ថាមានរូប តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញវេទនា សញ្ញា សង្ខារ និងវិញ្ញាណ ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯងមានរូប ព្រោះរូបនេះ ឈ្មោះថាពិចារណាឃើញខ្លួនថាមានរូប ប្រៀបដូចដើមឈើបរិបូណ៌ដោយម្លប់ បុរសគប្បីពោលចំពោះដើមឈើនោះយ៉ាងនេះថា នេះដើមឈើ នេះម្លប់ឈើ ដើមឈើ ដោយឡែក ម្លប់ដោយឡែក
ID: 637362094089986258
ទៅកាន់ទំព័រ៖