ព្រះត្រៃបិដក ភាគ ៧០

 ពាក្យ​ថា កាល​ប្រព្រឹត្ត​យ៉ាងណា គឺ​បុគ្គល​កាល​ប្រព្រឹត្ត​ដោយ​សទ្ធា​យ៉ាងនេះ​ កាល​ប្រព្រឹត្ត​ដោយ​វីរិយៈ​យ៉ាងនេះ កាល​ប្រព្រឹត្ត​ដោយ​សតិ​យ៉ាងនេះ​ កាល​ប្រព្រឹត្ត​ដោយ​សមាធិ​យ៉ាងនេះ កាល​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​យ៉ាងនេះ។
 ពាក្យ​ថា កាល​នៅ​យ៉ាងណា គឺ​កាល​នៅ​ដោយ​សទ្ធា​យ៉ាងនេះ កាល​នៅ​ដោយ​វីរិយៈ​យ៉ាងនេះ​ កាល​នៅ​ដោយ​សតិ​យ៉ាងនេះ កាល​នៅ​ដោយ​សមាធិ​យ៉ាងនេះ កាល​នៅ​ដោយ​ប្រាជ្ញា​យ៉ាងនេះ។
 ពួក​ជន​អ្នកដឹង អ្នក​សំដែង អ្នកមាន​យោបល់ អ្នកប្រាជ្ញ​ អ្នក​បរិបូណ៌​ដោយ​ប្រាជ្ញា ឈ្មោះថា​វិញ្ញូ​ជន។
 បុគ្គល​មានការ​ងារ​តែមួយ មាន​ឧទ្ទេស​តែមួយ មានការ​សិក្សា​ស្មើគ្នា​ ឈ្មោះថា សព្រហ្មចារី។
 ពាក្យ​ថា ក្នុង​ឋាន​ទាំងឡាយ​ដ៏​ជ្រាលជ្រៅ សេចក្ដី​ថា ឈាន​ វិមោក្ខ សមាធិ សមាបត្តិ មគ្គ ផល អភិញ្ញា ​;និង​បដិសម្ភិទា លោក​ហៅថា ឋាន​ទាំងឡាយ​ដ៏​ជ្រាលជ្រៅ។
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 637363064815835185
ទៅកាន់ទំព័រ៖