ព្រះត្រៃបិដក ភាគ ៧០

 ពាក្យ​ថា គប្បី​កំណត់ គឺ​គប្បី​ជឿ គប្បី​ចុះចិត្តស៊ប់។
 ពាក្យ​ថា ពិតជា នេះ​ជា​ពាក្យ​ពោល​ដាច់ខាត​ នេះ​ជា​ពាក្យ​ពោល​ដោយ​មិន​មាន សេចក្ដីសង្ស័យ នេះ​ជា​ពាក្យ​ពោល​ដោយ​មិន​មាន​សេចក្ដី​ស្ទាក់ស្ទើរ​ នេះ​ជា​ពាក្យ​មិន​មាន​ពីរ នេះ​ជា​ពាក្យ​មិន​បែក​ជា​ពីរ នេះ​ជា​ពាក្យសម្រាប់​ស្រោចស្រង់​ នេះ​ជា​ពាក្យ​មិន​ខុស ពាក្យ​ថា ពិតជា នេះ​ជា​ពាក្យកំណត់​ដាច់ស្រេច។
 ពាក្យ​ថា លោក​មាន​អាយុ នេះ​ជា​ពាក្យ​ពោល​ដោយ​សេចក្ដី​ស្រឡាញ់​ នេះ​ជា​ពាក្យ​ពោល​ដោយ​សេចក្ដី​គោរព ពាក្យ​ថា លោក​មាន​អាយុ​នេះ ជា​នាម​របស់​បុគ្គល​អ្នក​ដែល​មាន​គេ​គោរព​កោតក្រែង។
 ពាក្យ​ថា សម្រេច​ហើយ គឺ​ត្រាស់​ដឹង​ហើយ។ ពាក្យ​ថា នឹង​សម្រេច គឺ​នឹង​ត្រាស់​ដឹង។

ចប់ បរិបុណ្ណ​និទាន។


 [១៥៩​] ម្នាល​ភិក្ខុ​ទាំងឡាយ ឥន្ទ្រិយ​នេះ​ មាន ៥ ឥន្ទ្រិយ ៥ តើ​ដូចម្ដេច​ខ្លះ សទ្ធិន្ទ្រិយ ១ វីរិយិ​ន្ទ្រិយ ១ សតិ​ន្ទ្រិយ ១ សមា​ធិន្ទ្រិយ ១ បញ្ញិ​ន្ទ្រិយ ១ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ឥន្ទ្រិយ ៥។
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 637363065710636837
ទៅកាន់ទំព័រ៖