ព្រះត្រៃបិដក ភាគ ៧០

សទ្ធិន្ទ្រិយ​ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ជឿស៊ប់ ១ កាល​បុគ្គល​លះបង់​នូវ​បមា​ទៈ (សេចក្ដីធ្វេសប្រហែស​) សតិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​មានការ​ប្រុងប្រយ័ត្ន​ជា​អធិបតី ១ ដោយអំណាច​នៃ​សតិ​ន្ទ្រិយ សមា​ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​មិន​រាយមាយ ១ បញ្ញិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ឃើញ ១ សទ្ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​ជឿស៊ប់ ១ វីរិយិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ផ្គង​ឡើង ១ កាល​បុគ្គល​លះបង់​នូវ​ឧទ្ធច្ចៈ សមា​ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​មានការ​មិន​រាយមាយ​ជា​អធិបតី ១ ដោយអំណាច​នៃ​សមា​ធិន្ទ្រិយ បញ្ញិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​ឃើញ ១ សទ្ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ជឿស៊ប់ ១ វីរិយិ​ន្ទ្រិយ​ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ផ្គង​ឡើង ១ សតិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន ១ កាល​បុគ្គល​លះបង់​នូវ​អវិជ្ជា បញ្ញិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​មានការ​ឃើញ​ជា​អធិបតី ១ ដោយអំណាច​នៃ​បញ្ញិ​ន្ទ្រិយ សទ្ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​ជឿស៊ប់ ១ វីរិយិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ផ្គង​ឡើង ១ សតិ​ន្ទ្រិយ​ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន ១ សមា​ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​មិន​រាយមាយ ១
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 637363066907039420
ទៅកាន់ទំព័រ៖