ព្រះត្រៃបិដក ភាគ ៧០

កាល​បុគ្គល​លះបង់​នូវ​ កាមច្ឆន្ទៈ សទ្ធិន្ទ្រិយ ដោយអំណាច​នៃ​នេក្ខម្មៈ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​មានការ​ជឿស៊ប់​ជា​អធិបតី ១ ដោយអំណាច​នៃ​សទ្ធិន្ទ្រិយ វីរិយិ​ន្ទ្រិយ​ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ផ្គង​ឡើង ១ សតិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន ១ សមា​ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​មិន​រាយមាយ ១ បញ្ញិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ឃើញ ១ កាល​បុគ្គល​លះបង់​នូវ​កាមច្ឆន្ទៈ​ វីរិយិ​ន្ទ្រិយ ដោយអំណាច​នៃ​នេក្ខម្មៈ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​មានការ​ផ្គង​ឡើងជា​អធិបតី ១ ដោយអំណាច​នៃ​វីរិយិ​ន្ទ្រិយ សតិ​ន្ទ្រិយ​ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន ១ សមា​ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​មិន​រាយមាយ ១ បញ្ញិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ឃើញ ១ សទ្ធិន្ទ្រិយ​ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ជឿស៊ប់ ១ កាល​បុគ្គល​លះបង់​នូវ​កាមច្ឆន្ទៈ សតិ​ន្ទ្រិយ​ ដោយអំណាច​នៃ​នេក្ខម្មៈ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​មានការ​ប្រុងប្រយ័ត្ន​ជា​អធិបតី ១ ដោយអំណាច​នៃ​សតិ​ន្ទ្រិយ សមា​ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​មិន​រាយមាយ ១ បញ្ញិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ឃើញ ១ សទ្ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​ជឿស៊ប់ ១ វីរិយិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ផ្គង​ឡើង ១ កាល​បុគ្គល​លះបង់​កាមច្ឆន្ទៈ
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 637363067361316170
ទៅកាន់ទំព័រ៖