ព្រះត្រៃបិដក ភាគ ៧០
សមាធិន្ទ្រិយ ដោយអំណាចនៃនេក្ខម្មៈ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការមិនរាយមាយជាអធិបតី ១ ដោយអំណាចនៃសមាធិន្ទ្រិយ បញ្ញិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាឃើញ ១ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ កាលបុគ្គលលះបង់កាមច្ឆន្ទៈ បញ្ញិន្ទ្រិយ ដោយអំណាចនៃនេក្ខម្មៈ បុគ្គលគប្បីឃើញ ដោយអត្ថថាមានការឃើញជាអធិបតី ១ ដោយអំណាចនៃបញ្ញិន្ទ្រិយ សទ្ធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាជឿស៊ប់ ១ វីរិយិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាផ្គងឡើង ១ សតិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាប្រុងប្រយ័ត្ន ១ សមាធិន្ទ្រិយ បុគ្គលគប្បីឃើញ ដោយអត្ថថាមិនរាយមាយ ១ កាលបុគ្គលលះបង់ព្យាបាទ សទ្ធិន្ទ្រិយ ដោយអំណាចនៃអព្យាបាទ។បេ។ កាលបុគ្គលលះបង់ថីនមិទ្ធៈ សទ្ធិន្ទ្រិយ ដោយអំណាចនៃអាលោកសញ្ញា។បេ។
ID: 637363067856691352
ទៅកាន់ទំព័រ៖