ព្រះត្រៃបិដក ភាគ ៧០

កាល​បុគ្គល​លះបង់​កិលេស​ទាំងពួង​ សទ្ធិន្ទ្រិយ ដោយអំណាច​នៃ​អរហត្តមគ្គ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា មានការ​ជឿស៊ប់​ជា​អធិបតី​ ១ ដោយអំណាច​នៃ​សទ្ធិន្ទ្រិយ វីរិយិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ផ្គង​ឡើង ១ សតិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន ១ សមា​ធិន្ទ្រិយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​មិន​រាយមាយ ១ បញ្ញិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ឃើញ ១។បេ។ កាល​បុគ្គល​លះបង់​នូវ​កិលេស​ទាំងពួង បញ្ញិ​ន្ទ្រិយ ដោយអំណាច​នៃ​អរហត្តមគ្គ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​មានការ​ឃើញ​ជា​អធិបតី ១ ដោយអំណាច​នៃ​បញ្ញិ​ន្ទ្រិយ សទ្ធិន្ទ្រិយ​ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ជឿស៊ប់ ១ វីរិយិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ផ្គង​ឡើង​ ១ សតិ​ន្ទ្រិយ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន ១ សមា​ធិន្ទ្រិយ​ បុគ្គល​គប្បី​ឃើញ ដោយ​អត្ថ​ថា​មិន​រាយមាយ ១ ឥន្ទ្រិយ​ទាំងឡាយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​ជា​អធិបតី យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 637363068342378292
ទៅកាន់ទំព័រ៖