ព្រះត្រៃបិដក ភាគ ៧០

 [១៦១​] ឥន្ទ្រិយ​ទាំងឡាយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​ជម្រះ​ក្នុង​ខាងដើម តើ​ដូចម្ដេច។ សទ្ធិន្ទ្រិយ ដោយ​អត្ថ​ថា​ជឿស៊ប់​ ចាត់ជា​សីលវិសុទ្ធិ ដោយ​អត្ថ​ថា​រវាំង​នូវ សេចក្ដី​មិន​ជឿ​ ឈ្មោះថា​ជា​គ្រឿង​ជម្រះ​ក្នុង​ខាងដើម​នៃ​សទ្ធិន្ទ្រិយ វីរិយិ​ន្ទ្រិយ ដោយ​អត្ថ​ថា​ផ្គង​ឡើង​ ចាត់ជា​សីលវិសុទ្ធិ ដោយ​អត្ថ​ថា​រវាំង​នូវ​សេចក្ដី​ខ្ជិល​ ឈ្មោះថា​ជា​គ្រឿង​ជម្រះ​ក្នុង​ខាងដើម​នៃ​វីរិយិ​ន្ទ្រិយ សតិ​ន្ទ្រិយ​ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន ចាត់ជា​សីលវិសុទ្ធិ ដោយ​អត្ថ​ថា​រវាំង​នូវ​បមា​ទៈ​ ឈ្មោះថា​ជា​គ្រឿង​ជម្រះ​ក្នុង​ខាងដើម​នៃ​សតិ​ន្ទ្រិយ សមា​ធិន្ទ្រិយ ដោយ​អត្ថ​ថា​មិន​រាយមាយ​ ចាត់ជា​សីលវិសុទ្ធិ ដោយ​អត្ថ​ថា​រវាំង​នូវ​ឧទ្ធច្ចៈ​ ឈ្មោះថា​ជា​គ្រឿង​ជម្រះ​ក្នុង​ខាងដើម​នៃ​សមា​ធិន្ទ្រិយ បញ្ញិ​ន្ទ្រិយ ដោយ​អត្ថ​ថា​ឃើញ​ ចាត់ជា​សីលវិសុទ្ធិ ដោយ​អត្ថ​ថា​រវាំង​នូវ​អវិជ្ជា ឈ្មោះថា​ជា​គ្រឿង​ជម្រះ​ក្នុង​ខាងដើម​នៃ​បញ្ញិ​ន្ទ្រិយ​ ឥន្ទ្រិយ​ទាំង ៥ ក្នុង​នេក្ខម្មៈ ចាត់ជា​សីលវិសុទ្ធិ ដោយ​អត្ថ​ថា​រវាំង​នូវ​កាមច្ឆន្ទៈ​ ឈ្មោះថា​ជា​គ្រឿង​ជម្រះ​ក្នុង​ខាងដើម​នៃ​ឥន្ទ្រិយ​ទាំង ៥ ឥន្ទ្រិយ​ទាំង ៥ ក្នុង​អព្យាបាទ​ ចាត់ជា​សីលវិសុទ្ធិ ដោយ​អត្ថ​ថា​រវាំង​នូវ​ព្យាបាទ ឈ្មោះថា​ជា​គ្រឿង​ជម្រះ​ក្នុង​ខាងដើម​នៃ​ឥន្ទ្រិយ​ទាំង​ ៥។បេ។
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637363068794154669
ទៅកាន់ទំព័រ៖