ព្រះត្រៃបិដក ភាគ ៧០
ឥន្ទ្រិយទាំង ៥ ក្នុងអរហត្តមគ្គ ចាត់ជាសីលវិសុទ្ធិ ដោយអត្ថថារវាំងនូវកិលេសទាំងពួង ឈ្មោះថាជាគ្រឿងជម្រះក្នុងខាងដើមនៃឥន្ទ្រិយទាំង ៥ ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាជាគ្រឿងជម្រះក្នុងខាងដើម យ៉ាងនេះឯង។
[១៦២] ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាក្រៃលែង តើដូចម្ដេច។ ឆន្ទៈកើតឡើង ដើម្បីអប់រំនូវសទ្ធិន្ទ្រិយ ឆន្ទៈកើតឡើង ដើម្បីលះបង់នូវអស្សទ្ធិយៈ ឆន្ទៈកើតឡើង ដើម្បីលះបង់នូវសេចក្ដីក្ដៅក្រហាយ ព្រោះសេចក្ដីមិនជឿ ឆន្ទៈកើតឡើង ដើម្បីលះបង់នូវកិលេសទាំងឡាយ ដែលតាំងនៅក្នុងទីមួយជាមួយនឹងទិដ្ឋិ ឆន្ទៈកើតឡើង ដើម្បីលះបង់នូវកិលេសទាំងឡាយដ៏គ្រោតគ្រាត ឆន្ទៈកើតឡើង ដើម្បីលះបង់នូវកិលេសទាំងឡាយដ៏ល្អិត ឆន្ទៈកើតឡើង ដើម្បីលះបង់នូវកិលេសទាំងពួង សទ្ធិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃឆន្ទៈ និងដោយអំណាចនៃសទ្ធា បាមុជ្ជៈកើតឡើង ដោយអំណាចនៃឆន្ទៈ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃបាមុជ្ជៈ និងដោយអំណាចនៃសទ្ធា
ID: 637363069305001427
ទៅកាន់ទំព័រ៖