ព្រះត្រៃបិដក ភាគ ៧០

បីតិ​កើតឡើង​ ដោយអំណាច​នៃ​បា​មុ​ជ្ជៈ សទ្ធិន្ទ្រិយ ជា​ធម្មជាត​ដ៏​ក្រៃលែង ដោយអំណាច​នៃ​បីតិ និង​ដោយអំណាច​នៃ​សទ្ធា​ បស្ស​ទ្ធិ​កើតឡើង ដោយអំណាច​នៃ​បីតិ សទ្ធិន្ទ្រិយ ជា​ធម្មជាត​ដ៏​ក្រៃលែង ដោយ​អំ​ណា​ចនៃបស្ស​ទ្ធិ​ និង​ដោយអំណាច​នៃ​សទ្ធា សុខៈ​កើតឡើង ដោយ​អំ​ណា​ចនៃបស្ស​ទ្ធិ សទ្ធិន្ទ្រិយ ជា​ធម្មជាត​ដ៏​ក្រៃលែង​ ដោយអំណាច​នៃ​សុខៈ ​;និង​ដោយអំណាច​នៃ​សទ្ធា ឱភាស (ពន្លឺ​) កើតឡើង ដោយអំណាច​នៃ​សុខៈ សទ្ធិន្ទ្រិយ ជា​ធម្មជាត​ដ៏​ក្រៃលែង ដោយអំណាច​នៃ​ឱភាស និង​ដោយអំណាច​នៃ​សទ្ធា​ សង្វេគ​កើតឡើង ដោយអំណាច​នៃ​ឱភាស សទ្ធិន្ទ្រិយ ជា​ធម្មជាត​ដ៏​ក្រៃលែង​ ដោយអំណាច​នៃ​សង្វេគ និង​ដោយអំណាច​នៃ​សទ្ធា ចិត្តតក់ស្លុត​ហើយ​រមែង​តម្កល់​មាំ សទ្ធិន្ទ្រិយ​ ជា​ធម្មជាត​ដ៏​ក្រៃលែង ដោយអំណាច​នៃ​សមាធិ និង​ដោយអំណាច​នៃ​សទ្ធា ចិត្ត​ដែល​បុគ្គល​តម្កល់​មាំ​ហើយ​ដូច្នោះ​ រមែង​ផ្គង​ឡើង​ដោយ​ប្រពៃ សទ្ធិន្ទ្រិយ ជា​ធម្មជាត​ដ៏​ក្រៃលែង ដោយអំណាច​នៃ​ការ​ផ្គង​ឡើង និង​ដោយអំណាច​នៃ​សទ្ធា​ ចិត្ត​ដែល​បុគ្គល​ផ្គង​ឡើង​ហើយ​ដូច្នោះ រមែង​ព្រងើយកន្តើយ ដោយ​ប្រពៃ សទ្ធិន្ទ្រិយ​ ជា​ធម្មជាត​ដ៏​ក្រៃលែង ដោយអំណាច​នៃ​សេចក្ដី​ព្រងើយកន្តើយ និង​ដោយអំណាច​នៃ​សទ្ធា
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 637363069765059786
ទៅកាន់ទំព័រ៖