ព្រះត្រៃបិដក ភាគ ៧០

តែ​ដើមឈើ​នោះ​ឯង​មាន​ម្លប់​ ព្រោះ​ម្លប់​នេះ ឈ្មោះថា ពិចារណា​ឃើញ​ដើមឈើ​ថា​មាន​ម្លប់ មាន​ឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ពិចារណា​ឃើញ​វេទនា សញ្ញា សង្ខារ និង​វិញ្ញាណ ថា​ជា​ខ្លួន បុគ្គល​នោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ នេះឯង​ជា​ខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នោះ​ឯង​មាន​រូប ព្រោះ​រូប​នេះ ឈ្មោះថា​ពិចារណា​ឃើញ​ខ្លួន​ថា​មាន​រូប​ ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិ​មិនមែន​វត្ថុ វត្ថុ​ក៏​មិនមែន​ទិដ្ឋិ​ ទិដ្ឋិ​ដោយឡែក វត្ថុ​ដោយឡែក ទិដ្ឋិ​ណា និង​វត្ថុ​ណា នេះ​ឈ្មោះថា អត្តា​នុ​ទិដ្ឋិ ជា​រូប​វត្ថុ​កៈ​ទី​ ២ អត្តា​នុ​ទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​ឈ្មោះថា សំយោជនៈ​មិនមែន​ទិដ្ឋិ បុគ្គល​ពិចារណា​ឃើញ​ខ្លួន​ថា​មាន​រូប​ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 637362094353457796
ទៅកាន់ទំព័រ៖