ព្រះត្រៃបិដក ភាគ ៧០
ចិត្តរួចស្រឡះចាកកិលេសផ្សេង ៗ ដោយអំណាចនៃសេចក្ដីព្រងើយកន្តើយ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃការរួចស្រឡះ និងដោយអំណាចនៃសទ្ធា ធម៌ទាំងឡាយនោះ មានរសតែមួយ ព្រោះការរួចស្រឡះ សទ្ធិន្ទ្រិយជាធម្មជាតដ៏ក្រៃលែង ដោយអត្ថថាមានរសតែមួយ ដោយអំណាចនៃការអប់រំ និងដោយអំណាចនៃសទ្ធា ធម៌ទាំងឡាយ វិលទៅរកធម៌ ដ៏ថ្លៃថ្លាជាងធម៌ទាំងនោះ ព្រោះធម៌ទាំងនោះ ខ្លួនបានអប់រំហើយ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃការវិលទៅ ;និងដោយអំណាចនៃសទ្ធា ធម៌ទាំងឡាយ លះចោលធម៌ទាំងនោះ ព្រោះធម៌ទាំងនោះ វិលទៅហើយ សទ្ធិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃការលះចោល ;និងដោយអំណាចនៃសទ្ធា ធម៌ទាំងឡាយ រមែងរលត់ចាកធម៌ទាំងនោះ ព្រោះធម៌ទាំងនោះ គឺខ្លួនលះចោលហើយ សទ្ធិន្ទ្រិយជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃការរលត់ និងដោយអំណាចនៃសទ្ធា។ ការលះចោល ដោយអំណាចនៃការរលត់ មាន ២ យ៉ាង គឺការលះចោលដោយការលះបង់ ១ ការលះចោលដោយការស្ទុះទៅ ១។
ID: 637363070286845063
ទៅកាន់ទំព័រ៖