ព្រះត្រៃបិដក ភាគ ៧០

សភាវៈ​ណា​ លះបង់​នូវ​កិលេស និង​ខន្ធ សភាវៈ​នោះ ឈ្មោះថា​ការ​លះ​ចោល​ដោយ​ការ​លះបង់​ ចិត្ត​ស្ទុះ​ទៅ​ក្នុង​និរោធ​និព្វាន​ធាតុ ឈ្មោះថា​ការ​លះ​ចោល​ដោយ​ការ​ស្ទុះ​ទៅ នេះ​ការ​លះ​ចោល​ ដោយអំណាច​នៃ​ការ​រលត់ ២ យ៉ាង។
 [១៦៣​] ឆន្ទៈ​កើតឡើង ដើម្បី​អប់រំ​នូវ​វីរិយិ​ន្ទ្រិយ​ ឆន្ទៈ​កើតឡើង ដើម្បី​លះបង់​នូវ​កោសជ្ជៈ ឆន្ទៈ​កើតឡើង ដើម្បី​លះបង់​នូវ​សេចក្ដី​ក្ដៅក្រហាយ​ ព្រោះ​កោសជ្ជៈ ឆន្ទៈ​កើតឡើង ដើម្បី​លះបង់​នូវ​កិលេស​ទាំងឡាយ ដែល​តាំងនៅ​ក្នុង​ទីមួយ​ជាមួយនឹង​ទិដ្ឋិ។បេ។ ឆន្ទៈ​កើតឡើង ដើម្បី​លះបង់​នូវ​កិលេស​ទាំងពួង។បេ។ ឆន្ទៈ​កើតឡើង ដើម្បី​អប់រំ​នូវ​សតិ​ន្ទ្រិយ​ ឆន្ទៈ​កើតឡើង ដើម្បី​លះបង់​នូវ​បមា​ទៈ ឆន្ទៈ​កើតឡើង ដើម្បី​លះបង់​នូវ​សេចក្ដី​ក្ដៅក្រហាយ ព្រោះ​បមា​ទៈ។បេ។ ឆន្ទៈ​កើតឡើង ដើម្បី​លះបង់​នូវ​កិលេស​ទាំងពួង។បេ។ ឆន្ទៈ​កើតឡើង ដើម្បី​អប់រំ​នូវ​សមា​ធិន្ទ្រិយ​ ឆន្ទៈ​កើតឡើង ដើម្បី​លះបង់​នូវ​ឧទ្ធច្ចៈ​ ឆន្ទៈ​កើតឡើង ដើម្បី​លះបង់​នូវ​សេចក្ដី​ក្ដៅក្រហាយ​ព្រោះ​ឧទ្ធច្ចៈ។បេ។
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 637363070823163476
ទៅកាន់ទំព័រ៖