ព្រះត្រៃបិដក ភាគ ៧០
ឆន្ទៈកើតឡើង ដើម្បីលះបង់នូវកិលេសទាំងពួង។បេ។ ឆន្ទៈកើតឡើង ដើម្បីអប់រំនូវបញ្ញិន្ទ្រិយ ឆន្ទៈកើតឡើង ដើម្បីលះបង់នូវអវិជ្ជា ឆន្ទៈកើតឡើង ដើម្បីលះបង់ សេចក្ដីក្ដៅក្រហាយ ព្រោះអវិជ្ជា ឆន្ទៈកើតឡើង ដើម្បីលះបង់កិលេសទាំងឡាយ ដែលតាំងនៅក្នុងទីមួយជាមួយនឹងទិដ្ឋិ ឆន្ទៈកើតឡើង ដើម្បីលះបង់នូវកិលេសទាំងឡាយដ៏គ្រោតគ្រាត ឆន្ទៈកើតឡើង ដើម្បីលះបង់នូវកិលេសទាំងឡាយដ៏ល្អិត ឆន្ទៈកើតឡើង ដើម្បីលះបង់នូវកិលេសទាំងពួង បញ្ញិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃឆន្ទៈ និងដោយអំណាចនៃបញ្ញា បាមុជ្ជៈកើតឡើង ដោយអំណាចនៃឆន្ទៈ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃបាមុជ្ជៈ និងដោយអំណាចនៃបញ្ញា បីតិកើតឡើង ដោយអំណាចនៃបាមុជ្ជៈ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃបីតិ ;និងដោយអំណាចនៃបញ្ញា បស្សទ្ធិកើតឡើង ដោយអំណាចនៃបីតិ បញ្ញិន្ទ្រិយជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃបស្សទ្ធិ ;និងដោយអំណាចនៃបញ្ញា សុខៈកើតឡើង ដោយអំណាចនៃបស្សទ្ធិ បញ្ញិន្ទ្រិយ ជាធម្មជាតដ៏ក្រៃលែង ដោយអំណាចនៃសុខៈ និងដោយអំណាចនៃបញ្ញា
ID: 637363071304162391
ទៅកាន់ទំព័រ៖