ព្រះត្រៃបិដក ភាគ ៧០

ឱភា​សៈ​កើតឡើង​ ដោយអំណាច​នៃ​សុខៈ បញ្ញិ​ន្ទ្រិយ ជា​ធម្មជាត​ដ៏​ក្រៃលែង ដោយអំណាច​នៃ​ឱភា​សៈ ​;និង​ដោយអំណាច​នៃ​បញ្ញា សង្វេគ​កើតឡើង​ ដោយអំណាច​នៃ​ឱភា​សៈ បញ្ញិ​ន្ទ្រិយ ជា​ធម្មជាត​ដ៏​ក្រៃលែង ដោយអំណាច​នៃ​សង្វេគ និង​ដោយអំណាច​នៃ​បញ្ញា​ ចិត្តតក់ស្លុត​ហើយ រមែង​តម្កល់​មាំ បញ្ញិ​ន្ទ្រិយ ជា​ធម្មជាត ដ៏​ក្រៃលែង​ ដោយអំណាច​នៃ​សមាធិ ​;និង​ដោយអំណាច​នៃ​បញ្ញា​ ចិត្ត​ដែល​បុគ្គល​តម្កល់​មាំ​ហើយ​ដូច្នោះ រមែង​ផ្គង​ឡើង​ដោយ​ប្រពៃ បញ្ញិ​ន្ទ្រិយ ជា​ធម្មជាត​ដ៏​ក្រៃលែង​ ដោយអំណាច​នៃ​ការ​ផ្គង​ឡើង ​;និង​ដោយអំណាច​នៃ​បញ្ញា​ ចិត្ត​ដែល​បុគ្គល​ផ្គង​ឡើង​ហើយ​ដូច្នោះ រមែង​ព្រងើយកន្តើយ​ដោយ​ប្រពៃ បញ្ញិ​ន្ទ្រិយ​ ជា​ធម្មជាត​ដ៏​ក្រៃលែង ដោយអំណាច​នៃ​សេចក្ដី​ព្រងើយកន្តើយ ​;និង​ដោយអំណាច​នៃ​បញ្ញា ចិត្ត​រមែង​រួច​ស្រឡះ​ចាក​កិលេស​ផ្សេង​ ៗ ដោយអំណាច​នៃ​សេចក្ដី​ព្រងើយកន្តើយ បញ្ញិ​ន្ទ្រិយ ជា​ធម្មជាត​ដ៏​ក្រៃលែង​ ដោយអំណាច​នៃ​ការ​រួច​ស្រឡះ និង​ដោយអំណាច​នៃ​បញ្ញា ធម៌​ទាំងឡាយ​នោះ មាន​រស​តែមួយ ព្រោះ​រួច​ស្រឡះ​ បញ្ញិ​ន្ទ្រិយ ជា​ធម្មជាត​ដ៏​ក្រៃលែង ដោយ​អត្ថ​ថា​មាន​រស​តែមួយ ដោយអំណាច​នៃ​ការអប់រំ ​;និង​ដោយអំណាច​នៃ​បញ្ញា
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 637363071755470274
ទៅកាន់ទំព័រ៖