ព្រះត្រៃបិដក ភាគ ៧០
[១៦៤] ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាអធិដ្ឋាន (ការតាំងមាំ) តើដូចម្ដេច។ ឆន្ទៈកើតឡើង ដើម្បីអប់រំនូវសទ្ធិន្ទ្រិយ សទ្ធិន្ទ្រិយតាំងមាំ ដោយអំណាចនៃឆន្ទៈ ;និងដោយអំណាចនៃសទ្ធា បាមុជ្ជៈកើតឡើង ដោយអំណាចនៃឆន្ទៈ សទ្ធិន្ទ្រិយតាំងមាំ ដោយអំណាចនៃបាមុជ្ជៈ ;និងដោយអំណាចនៃសទ្ធា។បេ។ ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាតាំងមាំ យ៉ាងនេះឯង។
[១៦៥] ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាគ្របសង្កត់ តើដូចម្ដេច។ សទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់ រមែងគ្របសង្កត់នូវអស្សទ្ធិយៈ រមែងគ្របសង្កត់នូវ សេចក្ដីក្ដៅក្រហាយ ព្រោះអស្សទ្ធិយៈ វីរិយិន្ទ្រិយ ដោយអត្ថថាផ្គងឡើង រមែងគ្របសង្កត់នូវកោសជ្ជៈ រមែងគ្របសង្កត់នូវសេចក្ដីក្ដៅក្រហាយ ព្រោះកោសជ្ជៈ សតិន្ទ្រិយ ដោយអត្ថថាប្រុងប្រយ័ត្ន រមែងគ្របសង្កត់នូវបមាទៈ រមែងគ្របសង្កត់នូវសេចក្ដីក្ដៅ ក្រហាយ ព្រោះបមាទៈ សមាធិន្ទ្រិយ ដោយអត្ថថាមិនរាយមាយ រមែងគ្របសង្កត់នូវឧទ្ធច្ចៈ រមែងគ្របសង្កត់នូវសេចក្ដីក្ដៅក្រហាយ ព្រោះឧទ្ធច្ចៈ
ID: 637363072851078415
ទៅកាន់ទំព័រ៖