ព្រះត្រៃបិដក ភាគ ៧០

បញ្ញិ​ន្ទ្រិយ​ ដោយ​អត្ថ​ថា​ឃើញ រមែង​គ្រប​សង្កត់​នូវ​អវិជ្ជា រមែង​គ្រប​សង្កត់​នូវ​សេចក្ដី​ក្ដៅក្រហាយ ព្រោះ​អវិជ្ជា​ ឥន្ទ្រិយ ៥ ក្នុង​នេក្ខម្មៈ រមែង​គ្រប​សង្កត់​នូវ​កាមច្ឆន្ទៈ ឥន្ទ្រិយ ៥ ក្នុង​ការ​មិន​ព្យាបាទ រមែង​គ្រប​សង្កត់​នូវ​ព្យាបាទ ឥន្ទ្រិយ ៥ ក្នុង​អាលោក​សញ្ញា រមែង​គ្រប​សង្កត់​នូវ​ថីនមិទ្ធៈ​ ឥន្ទ្រិយ ៥ ក្នុង​ការ​មិន​រាយមាយ រមែង​គ្រប​សង្កត់​នូវ​ឧទ្ធច្ចៈ។បេ។ ឥន្ទ្រិយ ៥ ក្នុង​អរហត្តមគ្គ រមែង​គ្រប​សង្កត់​នូវ​កិលេស​ទាំងពួង ឥន្ទ្រិយ​ទាំងឡាយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​គ្រប​សង្កត់ យ៉ាងនេះ​ឯង។
 [១៦៦​] ឥន្ទ្រិយ​ទាំងឡាយ បុគ្គល​គប្បី​ឃើញ​ ដោយ​អត្ថ​ថា​ឲ្យ​តម្កល់​ស៊ប់ តើ​ដូចម្ដេច។ បុគ្គល​មាន​សទ្ធា រមែង​ញ៉ាំង​សទ្ធិន្ទ្រិយ​ ឲ្យ​តម្កល់​ស៊ប់​ក្នុង​ការ​ជឿស៊ប់ សទ្ធិន្ទ្រិយ​ រមែង​ញ៉ាំង​បុគ្គល​មាន​សទ្ធា​ឲ្យ​តម្កល់​ស៊ប់​ក្នុង​ការ​ជឿស៊ប់ បុគ្គល​មាន​ព្យាយាម​ រមែង​ញ៉ាំង​វីរិយិ​ន្ទ្រិយ​ឲ្យ​តម្កល់​ស៊ប់​ក្នុង​ការ​ផ្គង​ឡើង វីរិយិ​ន្ទ្រិយ​ រមែង​ញ៉ាំង​បុគ្គល​មាន​ព្យាយាម​ឲ្យ​តម្កល់​ស៊ប់ ក្នុង​ការ​ផ្គង​ឡើង បុគ្គល​មានស្មារតី​ រមែង​ញ៉ាំង​សតិ​ន្ទ្រិយ​ឲ្យ​តម្កល់​ស៊ប់ ក្នុង​ការ​ប្រុងប្រយ័ត្ន សតិ​ន្ទ្រិយ​ រមែង​ញ៉ាំង​បុគ្គល​មានស្មារតី​ឲ្យ​តម្កល់​ស៊ប់ ក្នុង​ការ​ប្រុងប្រយ័ត្ន​ បុគ្គល​មានចិត្ត​នឹងធឹង រមែង​ញ៉ាំង​សមា​ធិន្ទ្រិយ​ឲ្យ​តម្កល់​ស៊ប់​ក្នុង​ការ​មិន​រាយមាយ
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 637363073336452816
ទៅកាន់ទំព័រ៖