ព្រះត្រៃបិដក ភាគ ៧០
សមាធិន្ទ្រិយ រមែងញ៉ាំងបុគ្គលមានចិត្តនឹងធឹងឲ្យតម្កល់ស៊ប់ ក្នុងការមិនរាយមាយ បុគ្គលមានបញ្ញា រមែងញ៉ាំងបញ្ញិន្ទ្រិយឲ្យតម្កល់ស៊ប់ក្នុងការឃើញ បញ្ញិន្ទ្រិយរមែងញ៉ាំងបុគ្គលមានបញ្ញាឲ្យតម្កល់ស៊ប់ ក្នុងការឃើញ យោគាវចររមែងញ៉ាំងឥន្ទ្រិយ ៥ ឲ្យតម្កល់ស៊ប់ ក្នុងនេក្ខម្មៈ ឥន្ទ្រិយ ៥ រមែងញ៉ាំងយោគាវចរឲ្យតម្កល់ស៊ប់ ក្នុងនេក្ខម្មៈ យោគាវចរ រមែងញ៉ាំងឥន្ទ្រិយ ៥ ឲ្យតម្កល់ស៊ប់ ក្នុងអព្យាបាទ ឥន្ទ្រិយ ៥ រមែងញ៉ាំងយោគាវចរឲ្យតម្កល់ស៊ប់ ក្នុងអព្យាបាទ យោគាវចរ រមែងញ៉ាំងឥន្ទ្រិយ ៥ ឲ្យតម្កល់ស៊ប់ ក្នុងអាលោកសញ្ញា ឥន្ទ្រិយ ៥ រមែងញ៉ាំងយោគាវចរឲ្យតម្កល់ស៊ប់ ក្នុងអាលោកសញ្ញា យោគាវចររមែងញ៉ាំងឥន្ទ្រិយ ៥ ឲ្យតម្កល់ស៊ប់ ក្នុងការមិនរាយមាយ ឥន្ទ្រិយ ៥ រមែងញ៉ាំងយោគាវចរឲ្យតម្កល់ស៊ប់ ក្នុងការមិនរាយមាយ។បេ។ យោគាវចរ រមែងញ៉ាំងឥន្ទ្រិយ ៥ ឲ្យតម្កល់ស៊ប់ ក្នុងអរហត្តមគ្គ ឥន្ទ្រិយ ៥ រមែងញ៉ាំង យោគាវចរឲ្យតម្កល់ស៊ប់ក្នុងអរហត្តមគ្គ ឥន្ទ្រិយទាំងឡាយ បុគ្គលគប្បីឃើញ ដោយអត្ថថាឲ្យតម្កល់ស៊ប់ យ៉ាងនេះឯង។
ID: 637363073849486996
ទៅកាន់ទំព័រ៖