ព្រះត្រៃបិដក ភាគ ៧០

 [១៦៧​] បុថុជ្ជន កាល​ចម្រើន​សមាធិ​ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ដោយ​អាការ​ប៉ុន្មាន សេក្ខបុគ្គល កាល​ចម្រើន​សមាធិ​ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ដោយ​អាការ​ប៉ុន្មាន បុគ្គល​ប្រាសចាក​រាគៈ​ កាល​ចម្រើន​សមាធិ ជា​អ្នក​ឈ្លាស ក្នុង​ការ​តម្កល់ទុក ដោយ​អាការ​ប៉ុន្មាន។ បុថុជ្ជន​ កាល​ចម្រើន​សមាធិ ជា​អ្នក​ឈ្លាស ក្នុង​ការ​តម្កល់ទុក ដោយ​អាការ ៧ សេក្ខបុគ្គល​ កាល​ចម្រើន​សមាធិ ជា​អ្នក​ឈ្លាស ក្នុង​ការ​តម្កល់ទុក ដោយ​អាការ ៨ បុគ្គល​ប្រាសចាក​រាគៈ​ កាល​ចម្រើន​សមាធិ ជា​អ្នក​ឈ្លាស ក្នុង ការ​តម្កល់ទុក ដោយ​អាការ ១០។
 [១៦៨​] បុថុជ្ជន កាល​ចម្រើន​សមាធិ​ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ដោយ​អាការ ៧ តើ​ដូចម្ដេច​ខ្លះ។ បុថុជ្ជន​ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​នូវ​អារម្មណ៍ ព្រោះ​អារម្មណ៍ ដែល​ខ្លួន​បាន​ពិចារណា​ហើយ​ ១ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​នូវ​សមថ​និមិត្ត ១ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់​ទុ​កនូវ​បគ្គ​ហនិ​មិត្ត​ ១ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​នូវ​សេចក្ដី​មិន​រាយមាយ ១
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 637363074352051104
ទៅកាន់ទំព័រ៖