ព្រះត្រៃបិដក ភាគ ៧០

ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​នូវ​ពន្លឺ​ ១ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​នូវ​សេចក្ដីរីករាយ ១ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​នូវ​សេចក្ដី​ព្រងើយកន្តើយ ១ បុថុជ្ជន កាល​ចម្រើន​សមាធិ​ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ដោយ​អាការ ៧ នេះឯង។
 សេក្ខបុគ្គល កាល​ចម្រើន​សមាធិ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​ ដោយ​អាការ ៨ តើ​ដូចម្ដេច​ខ្លះ។ សេក្ខបុគ្គល ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​នូវ​អារម្មណ៍​ ព្រោះ​អារម្មណ៍ ដែល​ខ្លួន​បាន​ពិចារណា​ហើយ ១ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​នូវ​សមថ​និមិត្ត​ ១ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់​ទុ​កនូវ​បគ្គ​ហនិ​មិត្ត ១ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​នូវ​សេចក្ដី​មិន​រាយមាយ​ ១ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​នូវ​ពន្លឺ ១ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​នូវ​សេចក្ដីរីករាយ​ ១ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​នូវ​សេចក្ដី​ព្រងើយកន្តើយ ១ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ១ សេក្ខបុគ្គល​ កាល​ចម្រើន​សមាធិ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ដោយ​អាការ ៨ នេះឯង។
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 637363074939469753
ទៅកាន់ទំព័រ៖