ព្រះត្រៃបិដក ភាគ ៧០

 [២២​] បុគ្គល​ពិចារណា​ឃើញ​រូប ថា​មាន​ក្នុង​ខ្លួន​ តើ​ដូចម្ដេច។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ពិចារណា​ឃើញ​វេទនា សញ្ញា សង្ខារ និង​វិញ្ញាណ​ ថា​ជា​ខ្លួន បុគ្គល​នោះ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា នេះឯង​ជា​ខ្លួន​របស់​អញ​ ឯរូប​នេះ (ក៏​មាន​) ក្នុង​ខ្លួននេះ​ដែរ ឈ្មោះថា​ពិចារណា​ឃើញ​រូប​ថា​មាន​ក្នុង​ខ្លួន​ ប្រៀប​ដូច​ផ្កាដ​ែ​លប​រិបូ​ណ៌​ដោយ​ក្លិន បុរស​គប្បី​ពោល​ចំពោះ​ផ្កា​នោះ​យ៉ាងនេះ​ថា​ នេះ​ផ្កា នេះ​ក្លិន ផ្កាដ​ោ​យឡែក ក្លិន​ដោយឡែក តែ​ក្លិន​នោះ​ឯង (មាន​) ក្នុង​ផ្កា​នេះ​ ឈ្មោះថា​ពិចារណា​ឃើញ​ក្លិន​ថា​មាន​ក្នុង​ផ្កា មាន​ឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ពិចារណា​ឃើញ​វេទនា សញ្ញា សង្ខារ និង​វិញ្ញាណ ថា​ជា​ខ្លួន បុគ្គល​នោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ នេះឯង​ជា​ខ្លួន​របស់​អញ ឯរូប​នេះ (ក៏​មាន​) ក្នុង​ខ្លួននេះ​ដែរ ឈ្មោះថា​ពិចារណា​ឃើញ​រូប​ថា​មាន​ក្នុង​ខ្លួន​ ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិ​មិនមែន​វត្ថុ វត្ថុ​ក៏​មិនមែន​ទិដ្ឋិ។បេ។ នេះ​ឈ្មោះថា អត្តា​នុ​ទិដ្ឋិ ជា​រូប​វត្ថុ​កៈ​ទី ៣ អត្តា​នុ​ទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ ជា​ទិដ្ឋិ​វិបត្តិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ បុគ្គល​ពិចារណា​ឃើញ​រូប​ថា​មាន​ក្នុង​ខ្លួន យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 637362094615522958
ទៅកាន់ទំព័រ៖