ព្រះត្រៃបិដក ភាគ ៧០

 បុគ្គល​ប្រាសចាក​រាគៈ កាល​ចម្រើន​សមាធិ​ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ដោយ​អាការ ១០ តើ​ដូចម្ដេច​ខ្លះ។ បុគ្គល​ប្រាសចាក​រាគៈ​ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​នូវ​អារម្មណ៍ ព្រោះ​អារម្មណ៍ ដែល​ខ្លួន​បាន​ពិចារណា​ហើយ​ ១។បេ។ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ១ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​នូវ​ញាណ ១ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​នូវ​ចិត្ត ១ បុគ្គល​ប្រាសចាក​រាគៈ កាល​ចម្រើន​សមាធិ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ដោយ​អាការ ១០​ នេះឯង។
 [១៦៩​] បុថុជ្ជន កាល​ចម្រើន​វិបស្សនា​ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ដោយ​អាការ​ប៉ុន្មាន ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​ ដោយ​អាការ​ប៉ុន្មាន សេក្ខបុគ្គល កាល​ចម្រើន​វិបស្សនា ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​ ដោយ​អាការ​ប៉ុន្មាន ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ដោយ​អាការ​ប៉ុន្មាន​ បុគ្គល​ប្រាសចាក​រាគៈ កាល​ចម្រើន​វិបស្សនា ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​ ដោយ​អាការ​ប៉ុន្មាន ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ដោយ​អាការ​ប៉ុន្មាន។
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 637363075440314888
ទៅកាន់ទំព័រ៖