ព្រះត្រៃបិដក ភាគ ៧០
            
        
        
            
            
                
                បុថុជ្ជន កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ៩ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ៩ សេក្ខបុគ្គល កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១០ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១០ បុគ្គលប្រាសចាករាគៈ កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១២ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ១២។
 [១៧០] បុថុជ្ជន កាលចម្រើនវិបស្សនា ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ៩ តើដូចម្ដេចខ្លះ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ដោយអាការ ៩ តើដូចម្ដេចខ្លះ។ បុថុជ្ជន ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ថាមិនទៀង ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ថាទៀង ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ថាជាទុក្ខ ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ថាជាសុខ ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ថាមិនមែនខ្លួន ១ ជាអ្នកមិនឈ្លាសក្នុងការតម្កល់ទុក ថាខ្លួន ១ ជាអ្នកឈ្លាសក្នុងការតម្កល់ទុក ថាអស់
            
            
         
        
            
                ID: 637363202235862824 
                
            
            
                ទៅកាន់ទំព័រ៖