ព្រះត្រៃបិដក ភាគ ៧០

ទៅ ១ ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ថា​ជាដុំ (រឹងប៉ឹង​) ១ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ថា​សូន្យ ១ ជា​អ្នក​មិន​ឈ្លាស ក្នុង​ការ​តម្កល់ទុក​ ថា​ប្រមូល​មក ១ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ថា​ប្រែប្រួល ១ ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ថា​ទៀង ១ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​ ថា​មិន​មាន​និមិត្ត ១ ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ថា​មាន​និមិត្ត ១ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​ថា​មិន​មាន​ទី​តម្កល់ ១ ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​ ថា​មាន​ទី​តម្កល់ ១ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ថា​សូន្យ ១ ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​ ថា​ប្រកាន់​ស្អិត ១ បុថុជ្ជន កាល​ចម្រើន​វិបស្សនា ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​ ដោយ​អាការ ៩ នេះឯង ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ដោយ​អាការ ៩ នេះឯង។
 សេក្ខបុគ្គល កាល​ចម្រើន​វិបស្សនា​ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ដោយ​អាការ ១០ តើ​ដូចម្ដេច​ខ្លះ​ ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ដោយ​អាការ ១០ តើ​ដូចម្ដេច​ខ្លះ។ សេក្ខបុគ្គល​ កាល​ចម្រើន​វិបស្សនា ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ថា​មិន​ទៀង ១ ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ថា​ទៀង ១។បេ។
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 637363202760773867
ទៅកាន់ទំព័រ៖