ព្រះត្រៃបិដក ភាគ ៧០

ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​ ថា​សូន្យ ១ ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ថា​ប្រកាន់​ស្អិត ១ ជា​អ្នក​ឈ្លាស ក្នុង​ការ​តម្កល់ទុក​នូវ​ញាណ​ ១ ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​នូវ​អញ្ញាណ ១ សេក្ខបុគ្គល កាល​ចម្រើន​វិបស្សនា​ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ដោយ​អាការ ១០ នេះឯង ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​ ដោយ​អាការ ១០ នេះឯង។
 បុគ្គល​ប្រាសចាក​រាគៈ កាល​ចម្រើន​វិបស្សនា​ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ដោយ​អាការ ១២ តើ​ដូចម្ដេច​ខ្លះ​ ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ដោយ​អាការ ១២ តើ​ដូចម្ដេច​ខ្លះ។ បុគ្គល​ប្រាសចាក​រាគៈ​ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ថា​មិន​ទៀង ១ ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ថា​ទៀង ១។បេ។ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​នូវ​ញាណ ១ ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការ​តម្កល់ទុក​នូវ​អញ្ញាណ​ ១ ជា​អ្នក​ឈ្លាស​ក្នុង ការ​តម្កល់ទុក នូវ​ការប្រាសចាក​សំយោជនៈ ១ ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការ​តម្កល់ទុក នូវ​សំយោជនៈ ១ ជា​អ្នក​ឈ្លាស​ក្នុង​ការ​តម្កល់ទុក នូវ​និរោធ​ ១
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 637363203306311856
ទៅកាន់ទំព័រ៖