ព្រះត្រៃបិដក ភាគ ៧០

ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការ​ តម្កល់ទុក នូវ​សង្ខារ ១ បុគ្គល​ប្រាសចាក​រាគៈ កាល​ចម្រើន​វិបស្សនា ជា​អ្នក​ឈ្លាស​ ក្នុង​ការ​តម្កល់ទុក ដោយ​អាការ ១២ នេះឯង ជា​អ្នក​មិន​ឈ្លាស​ក្នុង​ការ​តម្កល់ទុក ដោយ​អាការ ១២​ នេះឯង បុគ្គល​ប្រាសចាក​រាគៈ រមែង​ប្រជុំ​នូវ​ឥន្ទ្រិយ​ទាំងឡាយ ដោយអំណាច​នៃ​សេចក្ដីឈ្លាស​ ក្នុង​ការ​តម្កល់ទុក​នូវ​អារម្មណ៍ ព្រោះ​អារម្មណ៍​ទាំងនោះ ខ្លួន​បាន​ពិចារណា​ហើយ​ ទាំង​ដឹង​ច្បាស់​នូវ​គោចរ​ផង ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​ស្ងប់​ផង។បេ។ រមែង​ប្រជុំ​នូវ​ធម៌​ទាំងឡាយ​ ទាំង​ដឹង​ច្បាស់​នូវ​គោចរ​ផង ចាក់ធ្លុះ​នូវ​អត្ថ​នៃ​ការ​ស្ងប់​ផង។
 [១៧១​] សំនួរ​ត្រង់​ពាក្យ​ថា ប្រជុំ​នូវ​ឥន្ទ្រិយ​ទាំងឡាយ​ តើ​ប្រជុំ​នូវ​ឥន្ទ្រិយ​ទាំងឡាយ ដូចម្ដេច។ បុគ្គល​ប្រជុំ​នូវ​សទ្ធិន្ទ្រិយ​ ដោយ​អត្ថ​ថា​ជឿស៊ប់។បេ។ ប្រជុំ​នូវ​ឥន្ទ្រិយ​ទាំងឡាយ ដោយអំណាច​នៃ​សេចក្ដីឈ្លាស​ ក្នុង​ការ​តម្កល់ទុក​នូវ​សមថ​និមិត្ត ដោយអំណាច​នៃ​សេចក្ដីឈ្លាស ក្នុង​ការ​តម្កល់ទុក នូវ​បគ្គ​ហនិ​មិត្ត​ ដោយអំណាច​នៃ​សេចក្ដីឈ្លាស ក្នុង​ការ​តម្កល់ទុក នូវ​សេចក្ដី​មិន​រាយមាយ
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 637363203804813327
ទៅកាន់ទំព័រ៖