ព្រះត្រៃបិដក ភាគ ៧០
ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក នូវសេចក្ដីរីករាយ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុកនូវឧបេក្ខា ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុកនូវភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុកនូវញាណ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុកនូវចិត្ត ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក ថាមិនទៀង ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុកថាទៀង ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក ថាជាទុក្ខ ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុក ថាជាសុខ ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក ថាមិនមែនខ្លួន ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុកថាជាខ្លួន ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុកថាអស់ទៅ ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុក ថាជាដុំ (រឹងប៉ឹង) ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក ថាសូន្យ ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុក នូវការប្រមូលមក ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក នូវសេចក្ដីប្រែប្រួល ដោយអំណាចនៃសេចក្ដីមិនឈ្លាស ក្នុងការតម្កល់ទុក ថាទៀង ដោយអំណាចនៃសេចក្ដីឈ្លាស ក្នុងការតម្កល់ទុក ថាមិនមាននិមិត្ត
ID: 637363204264715364
ទៅកាន់ទំព័រ៖