ព្រះត្រៃបិដក ភាគ ៧០

 អនញ្ញា​តញ្ញស្សា​មី​តិ​ន្ទ្រិយ ដល់​នូវ​ឋាន​ប៉ុន្មាន​ អញ្ញិ​ន្ទ្រិយ ដល់​នូវ​ឋាន​ប៉ុន្មាន អញ្ញាតា​វិន្ទ្រិយ ដល់​នូវ​ឋាន​ប៉ុន្មាន។ អនញ្ញា​តញ្ញស្សា​មី​តិ​ន្ទ្រិយ ដល់​នូវ​ឋាន ១ គឺ​សោតាបត្តិ​មគ្គ អញ្ញិ​ន្ទ្រិយ ដល់​នូវ​ឋាន​ ៦ គឺ​សោតាបត្តិផល សកទាគាមិមគ្គ សកទាគាមិផល អនាគាមិមគ្គ អនាគាមិផល អរហត្តមគ្គ​ អញ្ញាតា​វិន្ទ្រិយ ដល់​នូវ​ឋាន ១ គឺ​អរហត្តផល។
 [១៧៣​] ក្នុង​ខណៈ​នៃ​សោតាបត្តិ​មគ្គ​ អនញ្ញា​តញ្ញស្សា​មី​តិ​ន្ទ្រិយ មាន​សទ្ធិន្ទ្រិយ ដែល​មានការ​ជឿស៊ប់​ជា​បរិវារ​ មា​នវីរិយិន្ទ្រិយ ដែល​មានការ​ផ្គង​ឡើងជា​បរិវារ មាន សតិ​ន្ទ្រិយ​ ដែល​មានការ​ប្រុងប្រយ័ត្ន​ជា​បរិវារ មាន​សមា​ធិន្ទ្រិយ ដែល​មានការ​មិន​រាយមាយ​ជា​បរិវារ​ មា​នប​ញ្ញិន្ទ្រិយ ដែល​មានការ​ឃើញ​ជា​បរិវារ មាន​មនិន្ទ្រិយ ដែល​មានការ​ដឹង​ច្បាស់ជា​បរិវារ​ មាន​សោ​មនស្សិ​ន្ទ្រិយ ដែល​មានការ​រីករាយ​ជា​បរិវារ មាន​ជីវិតិន្ទ្រិយ​ ដែល​មាន​តំណ​នៃ​ការប្រព្រឹត្ត​ទៅជា​អធិបតី​ជា​បរិវារ ធម៌​ទាំងឡាយ ដែល​កើត​ហើយ​ក្នុង​ខណៈ​នៃ​សោតាបត្តិ​មគ្គ​ វៀរលែងតែ​ចិត្តសមុដ្ឋាន​រូប​ចេញ សុទ្ធតែ​ជា កុសល​ទាំងអស់ សុទ្ធតែ​មិន​មាន​អាសវៈ​ទាំងអស់​ សុទ្ធតែ​ជា​និយ្យានិកធម៌​ទាំងអស់
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 637363205259217169
ទៅកាន់ទំព័រ៖