ព្រះត្រៃបិដក ភាគ ៧០

សុទ្ធតែ​ជា​ធម៌​ដល់​នូវ​ការ​មិន​សន្សំ​នូវ​វដ្ដៈ​ទាំងអស់​ សុទ្ធតែ​ជា​លោ​កុត្ត​រៈ​ទាំងអស់ សុទ្ធតែ​ជា​ធម៌​មាន​ព្រះនិព្វាន​ជា​អារម្មណ៍​ទាំងអស់​ ក្នុង​ខណៈ​នៃ​សោតាបត្តិ​មគ្គ អនញ្ញា​តញ្ញស្សា​មី​តិ​ន្ទ្រិយ មាន​ឥន្ទ្រិយ​ទាំង ៨ នេះ​ជា​សហជាត​បរិវារ ជា​អញ្ញមញ្ញ​បរិវារ ជា​និស្សយ​បរិវារ ជា​សម្បយុត្ត​បរិវារ​ ជា​គុណជាត​ទៅជាមួយ​គ្នា កើតជា​មួយ​គ្នា លាយឡំ​ជាមួយគ្នា ប្រកប​ជាមួយគ្នា ធម៌​ទាំងនោះ​ឯង ជា​អាការ​ផង​ ជា​បរិវារ​ផង របស់​អនញ្ញា​តញ្ញស្សា​មី​តិ​ន្ទ្រិយ​នោះ។ ក្នុង​ខណៈ​នៃ​សោតាបត្តិ​មគ្គ។បេ។
 ក្នុង​ខណៈ​នៃ​អរហត្តផល អញ្ញាតា​វិន្ទ្រិយ មាន​សទ្ធិន្ទ្រិយ​ ដែល​មានការ​ជឿស៊ប់ ជា​បរិវារ។បេ។ មាន​ជីវិតិន្ទ្រិយ ដែល​មាន​តំណ​នៃ​ការប្រព្រឹត្ត​ទៅជា​អធិបតី​ជា​បរិវារ។ ធម៌​ទាំងឡាយ ដែល​កើត​ហើយ ក្នុង​ខណៈ​នៃ​អរហត្តផល សុទ្ធតែ​ជា​អព្យាក្រឹត​ទាំងអស់ វៀរលែងតែ​ចិត្តសមុដ្ឋាន​រូប​ចេញ​ សុទ្ធតែ​មិន​មាន​អាសវៈ​ទាំងអស់ សុទ្ធតែ​ជា​លោ​កុត្ត​រៈ ទាំងអស់ សុទ្ធតែ​ជា​ធម៌​មាន​ព្រះនិព្វាន​ ជា​អារម្មណ៍​ទាំងអស់។
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 637363205780221163
ទៅកាន់ទំព័រ៖