ព្រះត្រៃបិដក ភាគ ៧០

ក្នុង​ខណៈ​នៃ​អរហត្តផល​ អញ្ញាតា​វិន្ទ្រិយ មាន​ឥន្ទ្រិយ​ទាំង ៨ នេះ​ជា​សហជាត​បរិវារ។បេ។ ធម៌​ទាំងនោះ​ឯង ជា​អាការ​ផង​ ជា​បរិវារ​ផង របស់​អញ្ញាតា​វិន្ទ្រិយ​នោះ ឥន្ទ្រិយ​ប្រាំបី ៗ ដង​នេះ ដូច​សេចក្ដី​ដែល​អធិប្បាយ​មកនេះ​ ត្រូវជា ៦៤។
 [១៧៤​] សំនួរ​ត្រង់​ពាក្យ​ថា អាសវៈ​ទាំងឡាយ​ តើ​អាសវៈ​ទាំងឡាយ​នោះ ដូចម្ដេច​ខ្លះ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជា​សវៈ។
 អាសវៈ​ទាំងឡាយ​នុ៎ះ រមែង​អស់ ក្នុង​ធម៌​ដូចម្ដេច។ ទិដ្ឋាសវៈ​ រមែង​អស់ ឥតមាន​សេសសល់ កាមាសវៈ នាំ​សត្វ​ទៅកាន់​អបាយ រមែង​អស់ ភវាសវៈ​ នាំ​សត្វ​ទៅកាន់​អបាយ រមែង​អស់ អវិជ្ជា​សវៈ នាំ​សត្វ​ទៅកាន់​អបាយ រមែង​អស់​ ដោយ​សោតាបត្តិ​មគ្គ អាសវៈ​ទាំងឡាយ​នុ៎ះ រមែង​អស់ ក្នុង​ធម៌​នុ៎ះឯង។ កាមាសវៈ ដ៏​គ្រោតគ្រាត​ រមែង​អស់ ភវាសវៈ ដែល​តាំងនៅ​ក្នុង​ទីមួយ​ជាមួយនឹង​កាមាសវៈ​នោះ រមែង​អស់​ អវិជ្ជា​សវៈ​ដែល​តាំងនៅ​ក្នុង​ទីមួយ​ជាមួយនឹង​ភវាសវៈ​នោះ រមែង​អស់ ដោយ​សកទាគាមិមគ្គ​ អាសវៈ​ទាំងឡាយ​នុ៎ះ រមែង​អស់ ក្នុង​ធម៌​នុ៎ះឯង។
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 637363206351857021
ទៅកាន់ទំព័រ៖