ព្រះត្រៃបិដក ភាគ ៧០
[១៧៥] ទុក្ខសច្ច មានអត្ថថាលំបាកទាំងប៉ុន្មាន ព្រះតថាគតដឹងហើយ ទុក្ខសច្ច មានអត្ថថាលំបាក ព្រះតថាគតមិនបានដឹងហើយ មិនមានឡើយ ហេតុនោះ ព្រះតថាគត ឈ្មោះថាសមន្តចក្ខុ ធម្មជាតណាជាសមន្តចក្ខុ ធម្មជាតនោះក៏គឺបញ្ញិន្ទ្រិយ សទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់ វីរិយិន្ទ្រិយ ដោយអត្ថថាផ្គងឡើង សតិន្ទ្រិយ ដោយអត្ថថាប្រុងប្រយ័ត្ន សមាធិន្ទ្រិយ ដោយអត្ថថាមិនរាយមាយ (មានឡើង) ដោយអំណាចនៃបញ្ញិន្ទ្រិយ ទុក្ខសច្ច មានអត្ថថាលំបាកទាំងប៉ុន្មាន ព្រះតថាគតឃើញហើយ ជា្របហើយ ធើ្វឲ្យជាក់ច្បាស់ហើយ ប៉ះពាល់ហើយដោយប្រាជ្ញា ទុក្ខសច្ច មានអត្ថថាលំបាក ព្រះតថាគតមិនបានប៉ះពាល់ហើយ ដោយប្រាជ្ញាមិនមានឡើយ ហេតុនោះ ព្រះតថាគត ឈ្មោះថាសមន្តចក្ខុ ធម្មជាតណាជាសមន្តចក្ខុ ធម្មជាតនោះក៏គឺបញ្ញិន្ទ្រិយ សទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់ វីរិយិន្ទ្រិយ ដោយអត្ថថាផ្គងឡើង សតិន្ទ្រិយ ដោយអត្ថថាប្រុងប្រយ័ត្ន សមាធិន្ទ្រិយ ដោយអត្ថថាមិនរាយមាយ (មានឡើង) ដោយអំណាចនៃបញ្ញិន្ទ្រិយ សមុទយសច្ច មានអត្ថថាកើតឡើង ទាំងប៉ុន្មាន។បេ។
ID: 637363207476687539
ទៅកាន់ទំព័រ៖