ព្រះត្រៃបិដក ភាគ ៧០
និរោធសច្ច មានអត្ថថារលត់ទាំងប៉ុន្មាន មគ្គសច្ចៈ មានអត្ថថាជាផ្លូវទាំងប៉ុន្មាន អត្ថប្បដិសម្ភិទា មានអត្ថថាបែកធ្លាយនូវអត្ថទាំងប៉ុន្មាន។បេ។ ធម្មប្បដិសម្ភិទា មានអត្ថថាបែកធ្លាយនូវធម៌ទាំងប៉ុន្មាន និរុត្តិប្បដិសម្ភិទា មានអត្ថថាបែកធ្លាយ និរុត្តិទាំងប៉ុន្មាន បដិភាណប្បដិសម្ភិទា មានអត្ថថាបែកធ្លាយ បដិភាណទាំងប៉ុន្មាន ឥន្ទ្រិយបរោបរិយត្តញ្ញាណ ទាំងប៉ុន្មាន សត្តាសនុសយញ្ញាណ ទាំងប៉ុន្មាន យមកប្បាដិហិរញ្ញាណទាំងប៉ុន្មាន មហាករុណាសមាបត្តិញ្ញាណ ទាំងប៉ុន្មាន។បេ។ ធម្មជាតដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដែលពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ឃើញ ឮ ហិត ដឹងច្បាស់ សម្រេច ស្វែងរក ត្រាច់ទៅតាមហើយ ដោយចិត្ត ព្រះតថាគតទ្រង់ដឹង ឃើញ
ID: 637363208015506291
ទៅកាន់ទំព័រ៖