ព្រះត្រៃបិដក ភាគ ៧០
ជ្រាបច្បាស់ ធ្វើឲ្យជាក់ច្បាស់ ប៉ះពាល់ហើយដោយប្រាជ្ញា ព្រះតថាគតមិនប៉ះពាល់ហើយ ដោយប្រាជ្ញា មិនមានទេ ហេតុនោះ ព្រះតថាគត ឈ្មោះថាសមន្តចក្ខុ ធម្មជាតណាជាសមន្តចក្ខុ ធម្មជាតនោះ ក៏គឺបញ្ញិន្ទ្រិយ សទ្ធិន្ទ្រិយ ដោយអត្ថថាជឿស៊ប់ វីរិយិន្ទ្រិយ ដោយអត្ថថាផ្គងឡើង សតិន្ទ្រិយ ដោយអត្ថថាប្រុងប្រយ័ត្ន សមាធិន្ទ្រិយ ដោយអត្ថថាមិនរាយមាយ (មានឡើង) ដោយអំណាចនៃបញ្ញិន្ទ្រិយ បុគ្គលកាលជឿ ឈ្មោះថាផ្គងឡើង កាលផ្គងឡើង ឈ្មោះថាជឿ កាលជឿ ឈ្មោះថាប្រុងប្រយ័ត្ន កាលប្រុងប្រយ័ត្ន ឈ្មោះថាជឿ កាលជឿ ឈ្មោះថាតម្កល់មាំ កាលតម្កល់មាំ ឈ្មោះថាជឿ កាលជឿ ឈ្មោះថាដឹងច្បាស់ កាលដឹងច្បាស់ ឈ្មោះថាជឿ កាលផ្គងឡើង ឈ្មោះថាប្រុងប្រយ័ត្ន កាលប្រុងប្រយ័ត្ន ឈ្មោះថាផ្គងឡើង កាលផ្គងឡើង ឈ្មោះថាតម្កល់មាំ កាលតម្កល់មាំ ឈ្មោះថាផ្គងឡើង កាលផ្គងឡើង ឈ្មោះថាដឹងច្បាស់ កាលដឹងច្បាស់ ឈ្មោះថាផ្គងឡើង កាលផ្គងឡើង ឈ្មោះថាជឿ កាលជឿ ឈ្មោះថាផ្គងឡើង កាលប្រុងប្រយ័ត្ន ឈ្មោះថាតម្កល់មាំ កាលតម្កល់មាំ ឈ្មោះថាប្រុងប្រយ័ត្ន កាលប្រុងប្រយ័ត្ន
ID: 637363208574796327
ទៅកាន់ទំព័រ៖