ព្រះត្រៃបិដក ភាគ ៧០

ធម្មជាត​ដែល​បុគ្គល​ជឿ​ហើយ​ ព្រោះ​ដឹង​ច្បាស់ ចិត្ត​ដែល​បុគ្គល​ប្រុងប្រយ័ត្ន​ហើយ ព្រោះ​ផ្គង​ឡើង​ ចិត្ត​ដែល​បុគ្គល​ផ្គង​ឡើង​ហើយ ព្រោះ​ប្រុងប្រយ័ត្ន ចិត្ត​ដែល​បុគ្គល​តម្កល់​មាំ​ហើយ ព្រោះ​ផ្គង​ឡើង​ ចិត្ត​ដែល​បុគ្គល​ផ្គង​ឡើង​ហើយ ព្រោះ​តម្កល់​មាំ ធម្មជាត​ដែល​បុគ្គល​ដឹង​ច្បាស់​ហើយ ព្រោះ​ផ្គង​ឡើង​ ចិត្ត​ដែល​បុគ្គល​ផ្គង​ឡើង​ហើយ ព្រោះ​ដឹង​ច្បាស់ ធម្មជាត​ដែល​បុគ្គល​ជឿ​ហើយ ព្រោះ​ផ្គង​ឡើង​ ចិត្ត​ដែល​បុគ្គល​ផ្គង​ឡើង​ហើយ ព្រោះ​ជឿ ចិត្ត​ដែល​បុគ្គល​តម្កល់​មាំ​ហើយ ព្រោះ​ប្រុងប្រយ័ត្ន​ ចិត្ត​ដែល​បុគ្គល​ប្រុងប្រយ័ត្ន​ហើយ ព្រោះ​តម្កល់​មាំ ធម្មជាត​ដែល​បុគ្គល​ដឹង​ច្បាស់​ហើយ ព្រោះ​ប្រុងប្រយ័ត្ន​ ចិត្ត​ដែល​បុគ្គល​ប្រុងប្រយ័ត្ន​ហើយ ព្រោះ​ដឹង​ច្បាស់ ធម្មជាត​ដែល​បុគ្គល​ជឿ​ហើយ ព្រោះ​ប្រុងប្រយ័ត្ន​ ចិត្ត​ដែល​បុគ្គល​ប្រុងប្រយ័ត្ន​ហើយ ព្រោះ​ជឿ ចិត្ត​ដែល​បុគ្គល​ផ្គង​ឡើង​ហើយ ព្រោះ​ប្រុងប្រយ័ត្ន​ ចិត្ត​ដែល​បុគ្គល​ប្រុងប្រយ័ត្ន​ហើយ ព្រោះ​ផ្គង​ឡើង ធម្មជាត​ដែល​បុគ្គល​ដឹង​ច្បាស់​ហើយ ព្រោះ​តម្កល់​មាំ​ ចិត្ត​ដែល​បុគ្គល​តម្កល់​មាំ​ហើយ ព្រោះ​ដឹង​ច្បាស់ ធម្មជាត​ដែល​បុគ្គល​ជឿ​ហើយ ព្រោះ​តម្កល់​មាំ​ ចិត្ត​ដែល​បុគ្គល​តម្កល់​មាំ​ហើយ ព្រោះ​ជឿ ចិត្ត​ដែល​បុគ្គល​ផ្គង​ឡើង​ហើយ ព្រោះ​តម្កល់​មាំ
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 637363209476474307
ទៅកាន់ទំព័រ៖