ព្រះត្រៃបិដក ភាគ ៧០

ចិត្ត​ដែល​បុគ្គល​តម្កល់​មាំ​ហើយ​ ព្រោះ​ផ្គង​ឡើង ចិត្ត​ដែល​បុគ្គល​ប្រុងប្រយ័ត្ន​ហើយ ព្រោះ​តម្កល់​មាំ​ ចិត្ត​ដែល​បុគ្គល​តម្កល់​មាំ​ហើយ ព្រោះ​ប្រុងប្រយ័ត្ន ធម្មជាត​ដែល​បុគ្គល​ជឿ​ហើយ ព្រោះ​ដឹង​ច្បាស់​ ធម្មជាត​ដែល​បុគ្គល​ដឹង​ច្បាស់​ហើយ ព្រោះ​ជឿ ចិត្ត​ដែល​បុគ្គល​ផ្គង​ឡើង​ហើយ ព្រោះ​ដឹង​ច្បាស់​ ធម្មជាត​ដែល​បុគ្គល​ដឹង​ច្បាស់​ហើយ ព្រោះ​ផ្គង​ឡើង ចិត្ត​ដែល​បុគ្គល​ប្រុងប្រយ័ត្ន​ហើយ ព្រោះ​ដឹង​ច្បាស់​ ធម្មជាត​ដែល​បុគ្គល​ដឹង​ច្បាស់​ហើយ ព្រោះ​ប្រុងប្រយ័ត្ន ចិត្ត​ដែល​បុគ្គល​តម្កល់​មាំ​ហើយ ព្រោះ​ដឹង​ច្បាស់​ ធម្មជាត​ដែល​បុគ្គល​ដឹង​ច្បាស់​ហើយ ព្រោះ​តម្កល់​មាំ ធម្មជាត​ណា ដែល​ជា​ពុទ្ធ​ចក្ខុ​ ធម្មជាត​នោះ ក៏​គឺ​ពុទ្ធញ្ញាណ ធម្មជាត​ណា ដែល​ជា​ពុទ្ធញ្ញាណ ធម្មជាត​នោះ គឺ​ពុទ្ធ​ចក្ខុ​ ព្រះ​តថាគត​ទ្រង់​ឃើញ ដោយ​ចក្ខុ​ណា នូវ​សត្វ​ទាំងឡាយ ដែល​មាន​ធូលី​តិច​ក្នុង​ភ្នែក​ មាន​ធូលី​ច្រើន​ក្នុង​ភ្នែក មាន​ឥន្ទ្រិយ​ក្លៀវក្លា មាន​ឥន្ទ្រិយ​ទន់ មាន​អាការ​ល្អ​ មាន​អាការ​មិនល្អ គួរឲ្យ​ត្រាស់​ដឹង​បាន​ដោយ​ងាយ គួរឲ្យ​ត្រាស់​ដឹង​បាន​ដោយ​ក្រ ពួក​ខ្លះ ឃើញ​ភ័យ​ ចំពោះ​ទោស​ក្នុង​បរលោក ពួក​ខ្លះ មិន​ឃើញ​ភ័យ​ ចំពោះ​ទោស​ក្នុង​បរលោក (ចក្ខុ​នោះ ក៏​គឺ​ពុទ្ធញ្ញាណ​)។
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 637363209943720950
ទៅកាន់ទំព័រ៖