ព្រះត្រៃបិដក ភាគ ៧០
ពាក្យថា គួរឲ្យត្រាស់ដឹងបានដោយងាយ គួរឲ្យត្រាស់ដឹងបានដោយក្រ គឺបុគ្គលមានសទ្ធា ឈ្មោះថាគួរឲ្យត្រាស់ដឹងបានដោយងាយ បុគ្គលមិនមានសទ្ធា ឈ្មោះថា ឲ្យត្រាស់ដឹងបានដោយក្រ។បេ។ បុគ្គលមានប្រាជ្ញា ឈ្មោះថាគួរឲ្យត្រាស់ដឹងបាន ដោយងាយ បុគ្គលឥតប្រាជ្ញា ឈ្មោះថាគួរឲ្យត្រាស់ដឹងបានដោយក្រ។
ពាក្យថា ពួកខ្លះឃើញភ័យ ចំពោះទោសក្នុងបរលោក ពួកខ្លះមិនឃើញភ័យ ចំពោះទោសក្នុងបរលោក គឺបុគ្គលមានសទ្ធា ឈ្មោះថាឃើញភ័យ ចំពោះទោសក្នុងបរលោក បុគ្គលមិនមានសទ្ធា ឈ្មោះថាមិនឃើញភ័យ ចំពោះទោសក្នុងបរលោក បុគ្គលមានព្យាយាមប្រារព្ធហើយ ឈ្មោះថាឃើញភ័យ ចំពោះទោសក្នុងបរលោក បុគ្គលខ្ជិលច្រអូស ឈ្មោះថាមិនឃើញភ័យ ចំពោះទោសក្នុងបរលោក។បេ។ បុគ្គលមានប្រាជ្ញា ឈ្មោះថាឃើញភ័យ ចំពោះទោសក្នុងបរលោក បុគ្គលឥតប្រាជ្ញា ឈ្មោះថា មិនឃើញភ័យ ចំពោះទោសក្នុងបរលោក។
ពាក្យថា លោក បានដល់ខន្ធលោក ធាតុលោក អាយតនលោក វិបត្តិភវលោក វិបត្តិសម្ភវលោក សម្បត្តិភវលោក សម្បត្តិសម្ភវលោក។ លោក ១ គឺសត្វទាំងអស់ ដែលតាំងនៅបានដោយសារ
ID: 637363211070895955
ទៅកាន់ទំព័រ៖