ព្រះត្រៃបិដក ភាគ ៧០

 [២៤​] បុគ្គល​ពិចារណា​ឃើញ​វេទនា ថា​ជា​ខ្លួន​ ដូចម្ដេច។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ពិចារណា​ឃើញ​វេទនា​ដែល​កើតអំពី​ចក្ខុ​សម្ផ័​ស្ស​ វេទនា​ដែល​កើតអំពី​សោ​តសម្ផ័​ស្ស វេទនា​ដែល​កើតអំពី​ឃាន​សម្ផ័​ស្ស វេទនា​ដែល​កើតអំពី​ជិវ្ហា​សម្ផ័​ស្ស​ វេទនា​ដែល​កើតអំពី​កា​យស​ម្ផ័ស្ស វេទនា​ដែល​កើតអំពី​មនោ​សម្ផ័​ស្ស ថា​ជា​ខ្លួន​ ថា​ធម្មជាតិ​ណា ជា​វេទនា​ដែល​កើតអំពី​មនោ​សម្ផ័​ស្ស សភាព​នោះ​គឺ​អញ សភាព​ណា​ជា​អញ​ ធម្មជាតិ​នោះ​គឺ​វេទនា​ដែល​កើតអំពី​មនោ​សម្ផ័​ស្ស ឈ្មោះថា​ពិចារណា​ឃើញ​នូវ​វេទនា ដែល​កើតអំពី​មនោ​សម្ផ័​ស្ស​ផង​ នូវ​ខ្លួន​ផង ថា​មិនមែន​ពីរ ប្រៀប​ដូច​ប្រទីប​ប្រេង​ដែល​ឆេះ​ឡើង មាន​អណ្ដាតភ្លើង​ណា​ សភាព​នោះ​ជារ​ស្មី សភាព​ណា​ជារ​ស្មី ធម្មជាតិ​នោះ​គឺ​អណ្ដាតភ្លើង ឈ្មោះថា​ពិចារណា​ឃើញ​អណ្ដាតភ្លើង​ និង​រស្មី ថា​មិនមែន​ពីរ មាន​ឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ពិចារណា​ឃើញ​វេទនា​ដែល​កើតអំពី​មនោ​សម្ផ័​ស្ស ថា​ជា​ខ្លួន ថា​ធម្មជាតិ​ណា ជា​វេទនា​ដែល​កើតអំពី​មនោ​សម្ផ័​ស្ស​ សភាព​នោះ​គឺ​អញ សភាព​ណា​ជា​អញ ធម្មជាតិ​នោះ​គឺ​វេទនា ដែល​កើតអំពី​មនោ​សម្ផ័​ស្ស
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 637362095189034819
ទៅកាន់ទំព័រ៖