ព្រះត្រៃបិដក ភាគ ៧០
មហាវគ្គ វិមោក្ខកថា
បរិបុណ្ណនិទាន
[១៧៧] ម្នាលភិក្ខុទាំងឡាយ វិមោក្ខនេះ មាន ៣ យ៉ាង វិមោក្ខ ៣ យ៉ាង តើដូចម្ដេច គឺសុញ្ញតវិមោក្ខ ១ អនិមិត្តវិមោក្ខ ១ អប្បណិហិតវិមោក្ខ ១ ម្នាលភិក្ខុទាំងឡាយ នេះវិមោក្ខ ៣ យ៉ាង។
ម៉្យាងទៀត វិមោក្ខ មាន ៦៨
(១) យ៉ាង គឺសុញ្ញតវិមោក្ខ ១ អនិមិត្តវិមោក្ខ ១ អប្បណិហិតវិមោក្ខ ១ អជ្ឈត្តវុដ្ឋានវិមោក្ខ ១ ពហិទ្ធាវុដ្ឋានវិមោក្ខ ១ ទុភតោវុដ្ឋានវិមោក្ខ ១ អជ្ឈត្តវុដ្ឋានវិមោក្ខ ៤ ពហិទ្ធាវុដ្ឋានវិមោក្ខ ៤ ទុភតោវុដ្ឋានវិមោក្ខ ៤ អជ្ឈត្តវុដ្ឋានានុលោមវិមោក្ខ ៤ ពហិទ្ធាវុដ្ឋានានុលោមវិមោក្ខ ៤ ទុភតោវុដ្ឋានានុលោមវិមោក្ខ ៤ អជ្ឈត្តវុដ្ឋានប្បដិប្បស្សទ្ធិវិមោក្ខ ៤ ពហិទ្ធាវុដ្ឋានប្បដិប្បស្សទ្ធិវិមោក្ខ ៤ ទុភតោវុដ្ឋានប្បដិប្បស្សទ្ធិវិមោក្ខ ៤
(១) តាមចំនួនសំខ្យាថា ៦៨ តែរាប់ទៅឃើញលើសកំណត់ចំនួន ៧ មិនដឹងថាហេតុអ្វី។
ID: 637363212451228280
ទៅកាន់ទំព័រ៖