ព្រះត្រៃបិដក ភាគ ៧០

វិស​ញ្ញុ​ត្ត​វិមោក្ខ​ ១ ឯក​ត្ត​វិមោក្ខ ១ នានត្ត​វិមោក្ខ ១ សញ្ញាវិមោក្ខ ១ ញាណ​វិមោក្ខ ១ សី​តិ​សិយា​វិមោក្ខ ១ ឈាន​វិមោក្ខ ១ អនុ​បាទា​ចិត្ត​វិមោក្ខ ១។
 [១៧៨​] សុញ្ញ​តវិមោក្ខ តើ​ដូចម្ដេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ទៅ​នៅក្នុង​ព្រៃ​ក្ដី ទៅ​នៅ ក្រោមម្លប់​ឈើ​ក្ដី​ ទៅ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្ដី រមែង​ពិចារណា​ដូច្នេះ​ថា នេះ​ជា​របស់​សូន្យ​ចាក ខ្លួន ឬចា​កបរិក្ខារ​ជា​របស់​នៃ​ខ្លួន​ ភិក្ខុ​នោះ​មិន​ធ្វើ​នូវ​សេចក្ដី​ប្រកាន់​មាំ​ក្នុង​ខ្លួន ឬក្នុង បរិក្ខារ​ជា​របស់​នៃ​ខ្លួន​នោះ​ទេ​ ហេតុ​នោះ ទើប​ឈ្មោះថា សុញ្ញ​តវិមោក្ខ នេះ សុញ្ញ​តវិមោក្ខ។
 អនិមិត្ត​វិមោក្ខ តើ​ដូចម្ដេច។ ភិក្ខុ​ក្នុង​សាសនា​នេះ​ ទៅ​នៅក្នុង​ព្រៃ​ក្ដី ទៅ​នៅ​ក្រោម ម្លប់ឈើ​ក្ដី ទៅ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្ដី​ រមែង​ពិចារណា​ដូច្នេះ​ថា នេះ​ជា​របស់​សូន្យ​ចាក​ខ្លួន ឬចា​កបរិក្ខារ​ជា​របស់​នៃ​ខ្លួន​ ភិក្ខុ​នោះ​មិន​ធ្វើ​នូវ​និមិត្ត​ក្នុង​ខ្លួន ឬក្នុង​បរិក្ខារ​ជា​របស់​នៃ​ខ្លួន​នោះ​ទេ​ ហេតុ​នោះ ឈ្មោះថា​អនិមិត្ត​វិមោក្ខ នេះ អនិមិត្ត​វិមោក្ខ។
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 637363213550118440
ទៅកាន់ទំព័រ៖