ព្រះត្រៃបិដក ភាគ ៧០

 អប្ប​ណិ​ហិត​វិមោក្ខ តើ​ដូចម្ដេច។ ភិក្ខុ​ក្នុង​សាសនា​នេះ​ ទៅ​នៅក្នុង​ព្រៃ​ក្ដី ទៅ​នៅ​ក្រោមម្លប់​ឈើ​ក្ដី ទៅ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្ដី​ រមែង​ពិចារណា​ដូច្នេះ​ថា នេះ​ជា​របស់​សូន្យ​ចាក​ខ្លួន ឬចា​កបរិក្ខារ​ជា​របស់​នៃ​ខ្លួន​ ភិក្ខុ​នោះ មិន​ធ្វើ​នូវ​សេចក្ដីប្រាថ្នា​ក្នុង​ខ្លួន ឬក្នុង​បរិក្ខារ​ជា​របស់​នៃ​ខ្លួន​នោះ​ទេ​ ហេតុ​នោះ ឈ្មោះថា​អប្ប​ណិ​ហិត​វិមោក្ខ នេះ អប្ប​ណិ​ហិត​វិមោក្ខ។
អជ្ឈ​ត្ត​វុ​ដ្ឋាន​វិមោក្ខ តើ​ដូចម្ដេច។ ឈាន​ទាំង ៤ នេះ​ អជ្ឈ​ត្ត​វុ​ដ្ឋាន​វិមោក្ខ។
ពហិ​ទ្ធាវុ​ដ្ឋាន​វិមោក្ខ តើ​ដូចម្ដេច។ អរូប​សមាបត្តិ​ទាំង ៤ នេះ​ ពហិ​ទ្ធាវុ​ដ្ឋាន​វិមោក្ខ។
ទុ​ភតោ​វុ​ដ្ឋាន​វិមោក្ខ តើ​ដូចម្ដេច។ អរិយមគ្គ​ទាំង ៤ នេះ​ ទុ​ភតោ​វុ​ដ្ឋាន​វិមោក្ខ។
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 637363214227704867
ទៅកាន់ទំព័រ៖